វិថីផ្កា Nguyen Hue និងវិថីសៀវភៅត្រូវបាន៥បើកក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីមមីឆស័ក២០១៤នៅទីក្រុងហូជីមិញ
(VOV)_នាយប់ថ្ងៃទី ២៨ មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម ទីក្រុងហូជីមិញបានអញ្ជើញចូលរួមនិងកាត់ខ្សែរបូរបើក វិថីផ្កា Nguyen
Hue ដោយមានប្រធានបទ៖ ទីក្រុងហូជីមិញ-ទីក្រុងជាទីស្រឡាញរបស់ខ្ញុំ វិថីផ្កា
Nguyen Hueឆ្នាំនេះបានប្រមូលប្តុំទៅលើខ្លឹមសារចំនួន៣គឺ៖ ធ្វើសមាហរណកម្ម
និងអភិវឌ្ឍន៍មនោសញ្ជេតនា និងបំណងប្រាថ្នា។
|
: វិថីផ្កា Nguyen Hue និងវិថីសៀវភៅត្រូវបាន៥បើកក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីមមីឆស័ក២០១៤នៅទីក្រុងហូជីមិញ(http://nld.com.vn/) |
មុននោះ ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូលរួមពិធីបុណ្យវិថីសៀវ
ភៅ បុណ្យចូលឆ្នាំថ្មីមមីឆស័ក២០១៤។ ពិធីបុណ្យលើកនេះបានប្រមូលផ្តុំ ទៅ លើខ្លឹមសារសំខាន់ចំនួន៤គឺ៖ សៀវភៅនិងវប្បធម៌ សៀវភៅនិងបញ្ញា សៀវភៅ
និង អធិបតេយ្យភាពប្រទេសជាតិ សៀវភៅដែលត្រូវបានមនុស្សជាច្រើនស្រឡាញ់។
វិថីផ្កា Nguyen Hue និងវិថីសៀវភៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមមីឆស័ក ២០១៤ នៅទីក្រុងហូជីមិញបើកទ្វាទទួលភ្ញៀវទស្សនាដល់ម៉ោង២២ ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៤៕