វេទិកាសេដ្ឋកិច្ចភាគកណ្តាលវៀតណាមលើកទី២ឆ្នាំ២០១៧
(VOVWORLD) -នាព្រឹកថ្ងៃទី២៥កញ្ញា នៅទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) ឧបនាយករដ្ឋ មន្ត្រី លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីវេទិកាសេដ្ឋកិច្ចភាគកណ្តាលឆ្នាំ ២០១៧ (លើកទី២) ក្រោមប្រធាន បទ “ផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចភាគកណ្តាលប្រកប ដោយ និរន្តរភាព”។
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ថ្លែងមតិក្នុងវេទិកា |
អញ្ជើញថ្លែងមតិក្នុងវេទិកា ឧបនយាករដ្ឋមន្ត្រី លោក Vuong Dinh Hue បានលើកច្បាស់ថា តភ្ជាប់ការអភិវឌ្ឍន៍តំបន់ជាបញ្ហាចាំបាច់។ លោកបានសង្កត់ធ្ងន់ថា
“យើងមិនមានរដ្ឋអំណាចថ្នាក់តំបន់ប៉ុន្តែការតភ្ជាប់រវាងតំបន់មួយជាមួយតំបន់មួយនៅតែជាបញ្ហាចាំបាច់។ អាចនិយាយបានថា បើចង់មានការតភ្ជាប់គឺ ត្រូវមានកិច្ចសហប្រតិបត្តិការនិងអ្នកដឹកនាំ។ ក្នុងវេទិកានេះ ឈរលើមូលដ្ឋាននៃបទពិ សោធន៍អភិវឌ្ឍន៍រូបសណ្ឋាននេះយ៉ាងដូចម្ត៉េច ដើម្បីដាក់សំណើរជូនរដ្ឋាភិបាល”។
វេទិកាមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមចំនួន១០ ខេត្តជាប់ ឆ្នេរសមុទ្រភាគកណ្តាលទាំង១០និងអ្នកជំនាញការ អ្នកស្រាវ ជ្រាវសេដ្ឋកិច្ចជាតិនិង អន្តរជាតិច្រើនរូបទៀត៕