វិទ្យុវៀតណាមបើកទំព័រ Web ​ជា​ភាសារបរទេស

ថ្ងៃទី​១៦​មករា​​កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាម បានរៀបចំពិធីសម្ពោធឲ្យដំណើរការទំព័រ​ web អេឡិចត្រូនិចជាភាសារ
បរទេស នៅ​អាស័យដ្ឋាន​ ២​ គឺ​ VOV World.vn នឹង VOV.vn​ ។​ ទំព័រ webនេះ
ត្រូវបាន ផ្សាយជាភាសារចំនួន​ ១២​ ដែលក្នុងនោះភាសារបរទេសមាន ១១​
ភាសារ​នឹង ភាសារវៀតណាម ១​សំរាប់ជនវៀតណាមនៅឯបរទេស។​ ទន្ទឹម
នឹងផ្នែកពត័មាន ក្នុងប្រទេសនឹងពត័មានអន្តរជាតិ​ ទំព័រ​​web​ ក៏ផ្សាយពត៏មាន
ស្តីអំពីទឹកដី​នឹង​មនុស្សវៀតណាមទៅដល់មិត្តអ្នកស្តាប់មិត្តអ្នកអាន​មិត្តអ្នក
មើលលើទូទាំងពិភព លោក​ទៀតផង។​ថ្លែងមតិក្នុងឪកាសនេះ​លោកស្រី​
Anissa Barrak - នាយិការ អង្គការ​​ francophonie ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក​​ បា
នមានប្រសាសន៏ថា៖ថ្ងៃ នេះយើងបើកទំព័រweb ជាភាសារបរទេសជាច្រើន។​
ខ្ញុំសូមប្រសិទ្ធពរ អេគីប នៃ វិទ្យុសម្លេងវៀតណាម​ កម្មាភិបាលបុគ្គលឹក​ នៃវិទ្យុ
សម្លេងវៀតណាម​ ដែលបាន កសាងទំព័រ web​ នេះ ពីព្រោះ​ភាពពហុបែបនី
យកម្ម​វប្បធម៏​នឹងភាពពហុបែបនី យកម្មភាសារនេះឯង ក៏ជាស្ពានតភ្ជាប់របស់
បណ្តាការចរចារ​រវាងបណ្តាប្រទេស ជាមួយគ្នា​ដែរ។ រីឯអគ្គនាយកវិទ្យុសម្លេង
វៀតណាម​លោក​ Nguyen Dang Tien សង្កត់ធ្ងន់ ថា៖​ទំព័រ​Web របស់យើងខ្ញុំ នឹង
រួមចំណែក ចូលក្នុងចរន្តហូរពត័មារបស់បណ្តាស្ថាប័នផ្សព្វផ្សាយរបស់ប្រទេស
វៀតណាម សម្តែងនូវការអភិវឌ្ឌ្យរបស់ប្រទេស នឹងឧទ្ទេសនាមអំពី​ទឹកដី​ មនុស្សវៀតណាមជាមួយសកលលោក។     
    នេះជាទំព័រ Web ជាភាសារបរទេសចំនួន ១១​ដើមដំបូងរបស់វៀតណាម។
 VOV World.vn ជាស្ពានតភ្ជាប់​​ នឹងជាបង្អួចដើម្បីផ្សព្វផ្សាយទឹកដីវៀតណាម
 វប្បធម៏​នឹងមនុស្សវៀតណាមទៅកាន់មិត្តភ័ក្តអន្តរជាតិ​នឹងក៏ដើម្បីសកល
លោក ឃើញវៀតណាមជិរស្និទ្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ