វិទ្យាស្ថាន Lowy វាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំឡើងវិញខឿនសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) -វិទ្យាស្ថានស្រាវជ្រាវ Lowy របស់អូស្ត្រាលីទើបនឹងចុះផ្សាយនូវអត្ថបទមួយស្តីពីខឿន សេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណើរការរៀបចំឡើងវិញខឿនសេដ្ឋកិច្ច ក្នុងនោះបាន សង្កត់ធ្ងន់ថា វៀតណាមអនុវត្តន៍ដោយប្រុងប្រយ័ត្ននិងតាមលំដាប់យន្តការទីផ្សារ តាមនោះទទួលបានស្នាដៃគួរឲ្យចាប់អារម្មណ៍។ 


យោងតាមអត្ថបទនេះ នាសតវត្ស កន្លងទៅ វៀតណាមកំពុងលេចធ្លោជាខឿនសេដ្ឋកិច្ចមានការទាក់ទាញបំផុតក្នុងតំបន់ អាស៊ីអាគ្នេយ៍។

        យ៉ាងណាមិញ វៀតណាមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ហើយវៀតណាមជាគំរូនៃសេរីភាវូបនីយកម្មពាណិជ្ជកម្មពហុភាគីនាពេលអនាគត។ អត្ថបទ នេះបានចាត់ទុកថា៖ ស្ថិរភាពនយោបាយ លក្ខខ័ណ្ឌអនុគ្រោះអំពីពន្ធនិងការ វិនិយោគរួមជាមួយកិច្ចព្រមព្រៀង FTA មួយចំនួនបានជួយឲ្យវៀតណាមក្លាយទៅជាទីផ្សារគួរឲ្យទាក់ទាញ។ អ្នករៀបចំផែនការសេដ្ឋកិច្ចវៀតណាមបានកំណត់ថា ទីផ្សារជា វិធីមួយដើម្បីលើកទឹកចិត្តផលិតកម្មនិងទំនាក់ទំនងពាណិជ្ជកម្មផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ