វាយតម្លៃសក្កានុភាពអភិវឌ្ឍន៍គំរោងការអគ្គិសនីព្រះអាទិត្យតភ្ជាប់បណ្តាញជាតិនៅវៀតណាម

(VOVWORLD) -វៀតណាមមានយថាទស្សន៍អភិវឌ្ឍន៍ថាមពលព្រះអាទិត្យដោយមានសក្កានុ ភាពច្រើន និងចំណាយនៃប្រភេទបច្ចេកវិទ្យានេះកំពុងមាននិន្នាការថយចុះ។ 


នេះ ជាដំណោះស្រាយគួរឲ្យចាប់អារម្មណ៍មួយ ក្នុងស្ថានភាពដែលវៀតណាមកំពុងខ្វះខាតថាមពលនិងទប់ទល់ជាមួយគ្រោះធម្មជាតិរួមទាំងការបម្រែបម្រួលរបស់អាកាសធាតុ។ នេះជាការវាយតម្លៃរបស់មជ្ឈដ្ឋានអ្នកជំនាញការក្នុងនិងក្រៅប្រទេស នៅក្នុងសិក្ខាសាលា ស្តីពី “វាយតម្លៃសក្កានុភាពអភិវឌ្ឍន៍គំរោងអគ្គិសនីព្រះ អាទិត្យ តភ្ជាប់ជាមួយបញ្តាញជាតិនៅវៀតណាម ដល់ឆ្នាំ២០២០ ទស្សនវិស័យ ដល់ឆ្នាំ២០៣០” ដោយអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍អគ្គិសនីខ្យល់អាល្លឺ ម៉ង់ (GIZ) សហការជាមួយនាយកដ្ឋានអគ្គីសនីនិងថាមពលកកើតឡើងវិញ ក្រ សួងឧស្សាហពាណិជ្ជកម្មវៀតណាមអនុវត្តក្រោមការផ្ទេរសិទ្ធិរបស់ក្រសួងសហ ប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ រៀបចំឡើងនាថ្ងៃទី១៤កញ្ញា។ តាមនោះ អ្នកជំនាញការទាំងអស់បានចាត់ទុកថា នេះជាលទ្ធផលដំបូង ដែលប្រើ ប្រាស់ផ្នែកទន់និងវិភាគបច្ចេកវិទ្យាប្រើប្រាស់វិទ្យាសាស្ត្រជឿនលឿន។ ការវាយ តម្លៃសក្កានុភាពថាមពលព្រះអាទិត្យជាជំហានសំខាន់ដើម្បីអភិវឌ្ឍន៍ថាមពលព្រះ អាទិត្យនៅវៀតណាម។ ដំណើរការនេះ នឹងជួយកំណត់បញ្ជីគំរោងការអគ្គីសនី ព្រះអាទិត្យដល់ឆ្នាំ២០២០ដើម្បីអភិវឌ្ឍន៍ដំណាក់កាលបន្តដល់ឆ្នាំ២០២៥និង ២០៣០៕


ប្រតិកម្មទៅវិញ

ផ្សេងៗ