នាព្រឹកថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា “ការផ្លាស់ប្តូរ
ពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងកូរ៉េខាងត្បូង” ដោយមានការចូលរួម
របស់តំណាងអង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ចំនួនជាង ២០០ នាក់។ នាបច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាដៃគូរសំខាន់ ៤ របស់វៀតណាម បន្ទាប់ពី ចិន អាមេរិក ជប៉ុន ជាទីផ្សារ
នាំចេញធំទី ៤ និងទីផ្សារនាំចូលធំទី ២ របស់វៀតណាម។ ដោយឈរលើមូលដ្ឋានទំនាក់ទំនងល្អប្រសើនិងសក្តានុភាពដែលមានស្រាប់រវាងភាគី
ទាំង ២ វៀតណាមនិងកូរ៉េខាងត្បូងខំប្រឹងប្រែងនាំតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីឡើង
២០ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០១៥។ ថ្លែងមតិនៅ សិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សារហពាណិជ្ជកម្មវៀតណាម Tran Quoc Khanh បានសង្ឃឹមថា៖
“សក្ដានុភាពដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺធំណាស់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនឹងជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការ
យុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងឲ្យខ្លាំងក្លាថែមទៀត។ ដោយមានទំនាក់ ទំនងសេដកិច្ចនិង នយោបាយល្អប្រសើ អង្គភាពអាជីវកម្មនៃប្រទេសទាំង ២ នឹងមាន
ឱកាសសហប្រតិបត្តិការធ្វើអាជីវកម្មជាច្រើនថែមទៀតរួមចំណែកក្នុងការអភិវឌ្ឍន៍
រួមរបស់សេដ្ឋកិច្ចនៃប្រទេសទាំង ២៕
|
សិក្ខាសាលា “ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងកូរ៉េខាងត្បូង” (Image: Internet) |