សិក្ខាសាលាស្តីពីការដឹកនាំរបស់បក្សក្នុងការងារថែទាំគាំពារកុមារ
(VOV WORLD) /  
|
រូបថត VOV |
Vovworld-នាព្រឹកថ្ងៃទី២៤មេសានៅទីក្រុងហាណូយ(វៀតណាម)ក្រសួង
ការងារយុទ្ឋជនពិការនិងសង្គមកិច្ចសហការជាមួយមូលនិធិកុមារអង្គការ
សហប្រជាជាតិរៀបចំ សិក្ខាសាលាលាតត្រដាងអនុវត្តសារាចរណ៍របស់
ការិយាល័យនយោបាយស្តីពីការដឹកនាំរបស់បក្សកម្មុយនិស្តវៀតណាម
ក្នុងការងារ ថែទាំគាំពារកុមារក្នុងស្ថានភាពថ្មី។ថ្លែងមតិនៅទីនេះអនុរដ្ឋមន្រ្តី
ក្រសួងការងារយុទ្ឋជនពិការនិងសង្គមកិច្ចអោយដឹងថា៖ក្រោយរយះពេល
ជាង១០ឆ្នាំលាតត្រដាងអនុវត្តសារាចរណ៍ ការងារថែទាំគាំពារនិងអប់រំ
កុមារបានមានការប្រែប្រួលសកម្មនិងទទួលបានលទ្ឋផលសំខាន់មួយចំនួន។
នៅឱកាសនេះដែរ ដំណាងរបស់ខេត្ត Bac Giang -Son La- Quang Nam
និងTra Vinhជាដើមបានចែករំលែកបទពិសោធន៍ក្នុងការងារចាត់ចែងអនុវត្ត
សារាចរណ៍របស់ការិយាល័យនយោបាយស្តីពីការដឹកនាំរបស់បក្សកម្មុយនិស្ត
វៀតណាមក្នុងការងារ ថែទាំគាំពារកុមារ៕
-VOV WORLD