​សិក្ខាសាលាអន្តរជាតិ៖កិច្ចសហប្រតិបត្តិ​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចទេសចរណ៍លើខ្សែររបៀងសេដ្ឋកិច្ចខាងកើត លិច

ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាព ជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ ជាតិ តំបន់ឆ្នេ
សមុទ្រប៉ែកខាងជើង ភាគកណ្ដាលវៀតណាម ២០១២ និងពិធី​បុណ្យ ៖ ”ស្ពាន ឆ្លងកាត់ទ្វីបអាស៊ី” លើកទី ៣ ឆ្នាំ ២០១២ ​នាព្រឹកថ្ងៃទី ២៨ ​កក្កដា​ ក្រសួង វប្បធម៏  កីឡា និងទេសចរណ៍ គណះកម្មាធិការ​ប្រជាជន​ខេត្ត ​Quang Tri បានរួមសហការ  រៀបចំ សិក្ខាសាលាអន្តរជាតិ ​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍  លើខ្សែររបៀងសេដ្ឋកិច្ច ខាងកើត លិច (EWEC)។ EWEC មានប្រវែង ១៤៥០ km បានឆ្លងកាត់ប្រទេសចំនួន ៤ គឺ ​មីយ៉ាន់ម៉ា​ ​ថៃ ឡាវ និងវៀតណាម។ ថ្លែងមតិ នៅពិធីបើក លោក Nguyen Duc Cuong ប្រធានគណះកម្មាធិការប្រជាជនខេត្ត 
Quang tri បានអោយដឹងថា៖

“ដោយមានប្រធានបទ កិច្ចសហប្រតិបត្តិការរបៀងសេដ្ឋកិច្ចកើត លិច យើងខ្ញុំមាន
គោលបំណងថា តាមរយះបណ្ដាបទអន្តរាគមន៍ និងបណ្ដាមតិ​ផ្លាស់ប្តូរ នឹងជួយ
Quang Tri មានទិសដៅច្បាស់លាស់ ​បណ្ដា​វិធាន​ការ​ប្រកបដោយមានប្រសិទ្ធភាព  និងបង្កើតទំនុកទុកចិត្ត រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ នាំខេត្ត Quang Tri ​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាង៕’’

​សិក្ខាសាលាអន្តរជាតិ៖កិច្ចសហប្រតិបត្តិ​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចទេសចរណ៍លើខ្សែររបៀងសេដ្ឋកិច្ចខាងកើត លិច - ảnh 1
ក្រុមសិល្បករ សិល្បករនីឡាវសម្ដែងនៅសិក្ខាសាលា (http://dulich.quangtri.gov.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ