សិក្ខាសាលាអាស៊ាន 4.0៖ ស្មារតីនៃសហគ្រាសនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម

(VOVWORLD) -នាព្រឹកថ្ងៃទី ២១ សីហានៅទីក្រុងហាណូយបានប្រព្រឹត្តិទៅ សិក្ខាសាលាអាស៊ាន 4.0 អំពីស្មារតីនៃសហគ្រាសក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម។
សិក្ខាសាលាអាស៊ាន 4.0៖ ស្មារតីនៃសហគ្រាសនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម - ảnh 1 អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងកាបរទេសវៀតណាម លោក Bui Thanh Son

បណ្ដាខ្លឹមសារនៃសិក្ខាសាលានេះគឺជាសកម្មភាពឆ្ពោះទៅ វេទិកាសេដ្ឋកិច្ចអាស៊ានឆ្នាំ 2018 ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០១៨។ អញ្ជើញចូលរួមសិក្ខាសាលានេះមានវត្តមានថ្នាក់ដឹកនាំក្រសួងការបរទេស ឯកអគ្គរដ្ឋទូត តំណាងបណ្ដាស្ថានទូតប្រចាំនៅវៀតណាម តំណាងអង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិយ៉ាងច្រើនកុះករ។

នៅក្នុងសិក្ខាសាលានេះ អង្គប្រជុំបានចាត់ទុកថា អាស៊ានមានឱកាសជាច្រើន នៅក្នុងបដិវត្តឧស្សាហកម្ម 4.0 ។ អាស៊ានគឺជាខឿនសេដ្ឋកិច្ចធំទី ៦ នៅលើពិភពលោក ដែលមានមនុស្សចំនួន ២៦០ លាននាក់ប្រើអ៊ិនធឺណិតជាប្រចាំ។ ខឿនសេដ្ឋកិច្ចអ៊ិនធឺណិតរបស់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថានឹងទទួលបាន 200 ពាន់លានដុល្លារអាមេរិក នាឆ្នាំ 2025 ស្មើនឹង 6 ភាគរយនៃGDP តំបន់។ នេះគឺជាគ្រឹសស្ថានអំណោយផល ហើយជាទីផ្សារធំធេងដើម្បីផ្លាស់ប្ដូរថ្មីការវិនិយោគរូបសណ្ឋានធ្វើអាជីវកម្មថ្មីយ៉ាងឆាប់រហ័សនៅតំបន់ អាស៊ីអាគ្នេយ៍ក៏ដូចជានៅវៀតណាម។

អង្គប្រជុំក៏ចាត់ទុកថា វៀតណាមមានឧតត្តមភាពជាច្រើនក្នុង បដិវត្តន៍ឧស្សាហកម្ម 4.0 ដោយមានចំនួនប្រជាជនប្រើអ៊ិនធឺណេត 55%។ វៀតណាមក៏កំពុងខិតខំប្រឹងប្រែង ដល់ឆ្នាំ២០២០ នឹងជាប់ក្នុង top  ប្រទេសទាំង10នៅលើពិភពលោកអំពីការផ្គត់ផ្គង់សេវាកម្ម software និងខ្លឹមសារឌីជីថល។ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងកាបរទេសវៀតណាម លោកBui Thanh Son បានសង្កត់ធ្ងន់ថា៖

“វៀតណាមកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅកំណើនដោយចីរភាព ដោយឈរលើមូលដ្ឋានលើកកម្ពស់គុណភាពកំណើន និងឆ្លៀតយកឱកាសនៃ បដិវត្តន៍ឧស្សាកម្ម 4.0 ដើម្បីបង្កើនផលិតភាពពលកម្ម និងការប្រកួតប្រជែងក្នុងខ្សែ សង្វាក់តម្លៃសកល។។វៀតណាមកំពុងប្តេជ្ញាចិត្តកសាងរដ្ឋាភិបាលស្ថាបនា ដើម្បីជំរុញការធ្វើកំណែទម្រង់របៀបរបប បង្កើតបរិយាកាសអំណោយផលសម្រាប់សហគ្រាស ប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង ពង្រីកស្មារតីចាប់អាជីព និងលទ្ធភាពច្នៃប្រឌិតថ្មីផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ