សកម្មភាពជាច្រើនក្នុងឱកាសមហាពិធីវិសាកបូជា-ព្រះពុទ្ធសករាជឆ្នាំ២៥៥៧។
(VOV) /  
|
មហាពិធីវិសាកបូជា-ព្រះពុទ្ធសករាជឆ្នាំ២៥៥៧ត្រូវបានរៀបចំដ៏មហោឡារឹកនៅវត្ត Hang-Kim Son Tu ចំណុះស្រុក Dong Hy ខេត្ត Thai Nguyen (thainguyentv.vn) |
VOV-ក្នុងឱកាសមហាពិធីវិសាកបូជា-ព្រះពុទ្ធសករាជឆ្នាំ២៥៥៧ថ្នាក់ដឹក
នាំគណៈកម្មាធិការបក្សខេត្ត An Giang ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការ
ប្រជាជន គណៈកម្មាធិការចលនាប្រជាជនខេត្ត រណសិរ្សមាតុភូមិ គណៈ
កម្មាធិការសាសនាបានមកសាកសួរសុខទុក្ខជូនពរបណ្ដាអ្នកមុខអ្នកការសាសនា
និងព្រះសង្ឃគំរូនៅវត្តចំនួន៧៣ ក្នុងខេត្ត An Giang។
នាយប់ថ្ងៃទី១៧ឧសភា នៅវត្ត Hang-Kim Son Tu ចំណុះស្រុក Dong Hy ខេត្ត
Thai Nguyen មហាពិធីវិសាកបូជា-ព្រះពុទ្ធសករាជឆ្នាំ២៥៥៧ត្រូវបានរៀបចំដ៏
មហោឡារឹក។ នៅមហាពិធី បណ្ដាដំណាងរួមជាមួយឧបាសកឧបាសិការពុទ្ធបរិស័ទបានស្ដាប់ពុទ្ធដីកានៃសម្ដេចមហាព្រះសង្ឃរាជអំពីអត្ថន័យរបស់
មហាពិធីវិសាកបូជា អំពាវនាវបណ្ដាឧបាសកឧបាសិការពុទ្ធបរិស័ទរួមជាមួយ
ប្រជាជនជានិច្ចកាលឆ្ពោះមករាល់តំលៃមនុស្សសាស្ត្រដ៏ល្អប្រសើររបស់ព្រះពុទ្ធ
សាសនា ទន្ទឹមនឹងនោះអះអាងការរួមដំណើរយ៉ាងជិតស្និទ្ធរបស់ព្រះពុទ្ធសាសនា
ស្នេហាជាតិជាមួយប្រជាជាតិវៀតណាមលើកំណាត់ផ្លូវប្រវត្តិសាស្ត្រនីមួយៗ៕
-VOV