សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ Dioxin វៀតណាម

សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ Dioxin វៀតណាម - ảnh 1
សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ Dioxin វៀតណាម

          (VOV)_ព័ត៍មាននេះត្រូវបានឧត្តមសេនីយ៍ទោ Nguyen Van Rinh ប្រធាន​សមា
គម​ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាម ជូន​ដំណឹង​ក្នុង​
សន្និសីទកាសែត នាថ្ងៃទី៧ កក្កដា នៅទីក្រុងហាណូយ។ បណ្ដា​សកម្មភាពនេះ​ដោយ​
សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាម​រៀប​ចំ​ឡើង
ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ/ Dioxin ។ ​ពិសេស​ 
ពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍លើកទី​៥៥ទិវាជាតិគីមីពុលពណ៌លឿងទុំ/ Dioxin  វៀត ណាម(ថ្ងៃទី១០ សីហា) នឹង​មាន​ការចូលរួមរបស់មនុស្សរាប់ពាន់នាក់។ ​សកម្មភាពទាំង
នេះជាឱកាសដើម្បីប្រជា​ជនយល់ដឹងច្បាស់ថែមទៀតអំពីទស្សនះ​គោលនយោបាយ
របស់បក្ស រដ្ឋវៀតណាម ចំពោះការដោះស្រាយលើផលវិបាកដោយ​ជាតិគីមីពុល ដែល
កងទ័ពអាមេ​រិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ ​ហើយនេះ​ក៏ជាឱកាសដើម្បី
ប្រជាជន​គ្រប់ស្រទាប់ អង្គការ បុគ្គល នៅក្នុងនិងក្រៅប្រទេស ​បង្ហាញនូវការយក
ចិត្តទុកដាក់ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin ទាំង
ខាងសម្ភារះ​និងស្មារតី ក៏ដូចជាការគាំទ្រការតស៊ូដើម្បីយុត្តិធម៌របស់​ជនរងគ្រោះ
​ដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxinវៀតណាម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ