សកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បីអបអរសាទរទិវាគ្រួសារវៀតណាម
(VOVWORLD) - ការតាំងពិពណ៌ផ្តល់ឱ្យសាធារណជននូវទស្សនៈអំពីកុមារកំព្រាដោយសារការរាតត្បាត នៃជំងឺកូវីដ ១៩ និងដំណើររបស់ប្អូនៗដើម្បីទទួលបានការការពារ និងសេចក្តីស្រឡាញ់ពី សប្បុរសជន តាមរយៈការអនុវត្តន៍កម្មវិធី “មាតាធម៌”។
ដោយជួយជ្រោមជ្រែងទិវាគ្រួសារវៀតណាម (ថ្ងៃទី ២៨ មិថុនា) និងខែធ្វើសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ ក្រោមប្រធានបទ “គ្រួសារមានសុខសាន្ត - សង្គមមានសុភមង្គល” (ថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២) សារមន្ទីរនារីវៀតណាមបានរៀបចំការតាំងពិព័រណ៍ “សុខសាន្តក្រោយគ្រោះអាសន្ន” ដើម្បីកត់ត្រារឿងរ៉ាវ និងដំណើររបស់សមាគមសម្ព័ន្ធ នារីវៀតណាមក្នុងការអនុវត្តន៍កម្មវិធី “មាតាធម៌” ។ ការតាំងពិពណ៌ផ្តល់ឱ្យសាធារណជននូវទស្សនៈអំពីកុមារកំព្រាដោយសារការរាតត្បាត នៃជំងឺកូវីដ ១៩ និងដំណើររបស់ប្អូនៗដើម្បីទទួលបានការការពារ និងសេចក្តីស្រឡាញ់ពី សប្បុរសជន តាមរយៈការអនុវត្តន៍កម្មវិធី “មាតាធម៌”។ ការតាំងពិព័រណ៌ត្រូវបានណែនាំដល់សាធារណជននៅខេត្ត Binh Duong ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា និងនៅមជ្ឈមណ្ឌលតាំងពិពណ៌សិល្បៈវៀតណាម (ហាណូយ) ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា។
នៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី ២៥ មិថុនា សហព័ន្ធពលករទីក្រុងបានរៀបចំកម្មវិធីផ្លាស់ប្តូរ “គ្រួសារសុភមង្គល” ដោយមានការចូលរួមពីគ្រួសារកម្មករ កម្មាភិបាល និងពលករចំនួន ១៥០ គ្រួ ។ ក្នុងឱកាសនេះ វិមានវប្បធម៌ការងារនៃទីក្រុងហូជីមិញក៏បានរៀបចំទីលានលេងកម្សាន្តដូចជា ការរាំ flashmob ការបង្ហាញម៉ូដ ការសម្តែងសិល្បៈ ល្បែងកម្សាន្ត ដើម្បីបម្រើតម្រូវការកម្សាន្តសប្បាយ នាចុងសប្តាហ៍របស់គ្រួសារនានាផងដែរ៕