សកម្មភាពតបស្នងសងគុណជាច្រើនក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យ លោកគ្រូ អ្នកគ្រូ ខិតខំប្រឹងប្រែង ហត់ពត់លត់ដំ និងច្នៃប្រឌិតដោយឥតឈប់ឈរក្នុងការរៀបរៀងមេរៀន ជួយសិស្សានុសិស្សទទួលបានចំណេះដឹងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តថែទាំ បង្រៀនដល់សិស្សានុសិស្ស ដែលជាជំនាន់អនាគតរបស់ប្រទេសជាតិ។
សកម្មភាពតបស្នងសងគុណជាច្រើនក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា - ảnh 1សកម្មភាពតបស្នងសងគុណជាច្រើនក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា

ក្នុងឱកាសរំលឹកខួបលើកទី ៤០ ទិវា គ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា នាព្រឹក ថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់អតីតអនុប្រធានរដ្ឋ និងជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមលោកស្រី Nguyen Thi Binh ។ អញ្ជើញថ្លែងនៅទីនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងពីការរួមវិភាគទានដ៏ធំធេងរបស់អតីតអនុប្រធានរដ្ឋ និងជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលលោកស្រី Nguyen Thi Binh ចំពោះសមិទ្ធិផលនៃបុព្វហេតុអប់រំ និងបណ្តុះបណ្តាលរបស់ប្រទេសជាតិ។

នាព្រឹកថ្ងៃទី ១៥ វិច្ឆិកាដដែល នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូឆ្នើមទាំង ៦៨ រូប ដែលនឹងត្រូវបានលើកតម្កើងក្នុងកម្មវិធី “ចែករំលែកជាមួយលោកគ្រូ អ្នកគ្រូឆ្នាំ ២០២២” ដែលនឹងប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យ លោកគ្រូ អ្នកគ្រូ ខិតខំប្រឹងប្រែង ហត់ពត់លត់ដំ និងច្នៃប្រឌិតដោយឥតឈប់ឈរក្នុងការរៀបរៀងមេរៀន ជួយសិស្សានុសិស្សទទួលបានចំណេះដឹងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តថែទាំ បង្រៀនដល់សិស្សានុសិស្ស ដែលជាជំនាន់អនាគតរបស់ប្រទេសជាតិ។

កាលពីយប់ថ្ងៃទី ១៤ វិច្ឆិកានៅទីក្រុងហាណូយ ពិធីរំលឹកខួបលើកទី ៤០ ទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកា ១៩៨២ - ២០ វិច្ឆិកា ២០២២) លើកតម្កើងគ្រូបង្រៀនឆ្នើមផ្នែកអប់រំ និងបណ្តុះបណ្តាលទីក្រុងហាណូយឆ្នាំ ២០២២បានប្រព្រឹត្តិទៅជាផ្លូវការ ដោយមានការចូលរួមរបស់កម្មាភិបាល លោកគ្រូ អ្នកគ្រូជិត ១ ០០០ នាក់មកពីទីក្រុងហាណុយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ