សកម្មភាពទទួលតេត Trung Thu ឆ្នាំ២០១២ត្រូវបាន រៀបចំឡើងនៅទូទាំង ប្រទេសវៀតណាម

(VOV) – នារាត្រីថ្ងៃទី ២៩ កញ្ញា សកម្មភាពទទួលតេត Trung Thu ឆ្នាំ ២០១២ ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសវៀតណាម។ នៅខេត្ត Quang Ngai (ភាគ
កណ្ដាលវៀតណាម) កម្មវិធី “តេត Trung Thu ឆ្ពោះទៅកុមារនៅកោះ Ly Son”
បានទាក់ ទាញកុមារចំនួនជិត ១ ពាន់នាក់ចូលរួម។ ក្នុងនោះ មានការចូលរួម
របស់កុមារមានស្ថានភាពលំបាក កុមារជាជនរងគ្រោះដោយ ជាតិគីមីពូលព័រ
លឿងទំ និងកូនរបស់យុទ្ធជននានាដែលកំពុងបំពេញការងារនៅកោះ Ly Son ។
ប្រធានសមាគមការពារសិទ្ធិកុមារវៀតណាម លោកស្រី Tran Thi Thanh Thanh
បានឲ្យដឹងថា៖
“រាត្រី Trung Thu នេះគឺឱកាសល្អសំរាប់កុមារនៅ កោះ Ly Son ទន្ទឹមនឹងនោះ រឹតមនោសញ្ចេតនាស្រឡាញ់ ចែករំលែកការទទួលខុស ត្រូវរបស់ប្រជាជននៅ
ដីគោកឆ្ពោះទៅប្រជាជននិងកុមារក្នុងតំបន់កោះសមុទ្ធក្នុងបុព្វហេតុការពារ
អាធិបតេយ្យភាពមាតុប្រទេស។”
ក្នុងឱកាសនេះដែរ នៅខេត្ត Ninh Binh និងខេត្ត Dong Nai ក៏បានរៀបចំរាត្រី
ទទួលតេត Trung Thu សំរាប់កុមារផងដែរ៕

សកម្មភាពទទួលតេត Trung Thu ឆ្នាំ២០១២ត្រូវបាន រៀបចំឡើងនៅទូទាំង ប្រទេសវៀតណាម - ảnh 1
សកម្មភាពទទួលតេត Trung Thu ឆ្នាំ ២០១២ ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសវៀតណាម។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ