សកម្មភាពរំលឹកខួបទិវាគ្រួសារវៀតណាម
|
សកម្មភាពរំលឹកខួបទិវាគ្រួសារវៀតណាម (ថ្ងៃទី ២៨ មិថុនា) (Image: VNA) |
(VOVworld) – ទិវាគ្រួសារវៀតណាមឆ្នាំ ២០១៥ ក្រោមប្រធានបទ “ពេលបាយ គ្រួសារពោពេញទៅដោយសេចក្តីស្រាឡាញ់កកក្តៅ” សង្កត់ធ្ងន់ទៅលើអត្ថន័យ
និងការបង្ហាញការគោរពបណ្ដាតំលៃគ្រួសារប្រពៃណីតាមរយៈពេលវេលាជាមួយ
គ្រួសារ។ ក្នុងឱកាសនេះ នាថ្ងៃទី ២៧ មិថុនា សកម្មភាពសិល្បៈសម្បូរបែបរំលឹក
ទិវាគ្រួសារវៀតណាមថ្ងៃទី ២៨ មិថុនា ត្រូវបានរៀបចំឡើងជាច្រើននៅភូមិ
វប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម។ ក្រោមប្រធានបទ “វប្បធម៌ Tay
Nguyen ជាមួយប្រពៃណីគ្រួសារត្រកូលខាងម្តាយ” សកម្មភាពវប្បធម៌សិល្បៈ
បានប្រព្រឹត្តទៅជាច្រើនដូចជា៖ ការសម្តែងពិធីបួងសួងកំពង់ផែរ ពិធីបួងសួង
សុខសាណត្រានសំរាប់គ្រួសារជាដើម។ នាថ្ងៃដ៏ដែល ការតាំងពិពណ៌ររូបថត “ដំបូលគ្រួសារវៀតណាម” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយដោយមានការ
បង្ហាញរូបថតចំនួន ១ រយផ្ទាំង អំពីគ្រួសារវៀតណាម។ ទស្សនិកជន លោកស្រី
Ta Kim Oanh នៅខ័ណ្ឌ Ba Dinh ទីក្រុងហាណូយបានឲ្យដឹងថា៖
“ក្នុងចំណោមរូបថត ខ្ញុំគួរឲ្យចាប់អារម្ភណ៍បំផុតជាមួយរូថតអំពីប្រជុំកោះ Truong
Sa ក្នុងនោះមានបណ្ដាយុទ្ធជននារីនិងកុមារ។ រូបថតនេះបង្ហាញឲ្យ គ្រួសារមួយ
ដែលពោពេញទៅដោយមនោសញ្ចេនារវាងកងទ័ពនិងយុទ្ធជនឬមានរូបថតអំពី
ជំនាន់ចំនួន ៣ ក្នុងគ្រួសារមួយ។ សុភមង្គលរបស់គ្រួសារនិមួយៗនឹងរួមចំណែក
ក្នុងការអភិវឌ្ឍន៍សង្គមល្អប្រសើជាង៕”