សកម្មភាពរំលឹកខួបលើកទី ១៤៥ ទិវាកំណើតលោកប្រធានហូជីមិញ

(VOVWORLD) - នៅសាធារណរដ្ឋបារាំង ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក និងរដ្ឋាភិបាលទីក្រុង Montreuil នៅជាយក្រុងប៉ារីសនាថ្ងៃទី ១៨ ឧសភាបានរៀបចំពិធីថ្វាយផ្កានៅវិមានលោកប្រធាំនហូជីមិញ នៅឧទ្យាន Montrea ។
សកម្មភាពរំលឹកខួបលើកទី ១៤៥ ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1ពិធីបើកពិធីបុណ្យភូមិ Duong No ដោយប្រធានបទ “ Duong No - ដំណើរនេះពេលវេលា (រូបថត៖ vna)

ថ្ងៃទី ១៩ ឧសភាគឺជាទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២៤)។ សកម្មភាពរំលឹកខួប ដ៏មានអត្ថន័យជាច្រើនបានប្រព្រឹត្តិទៅនៅទាំងក្នុង និងក្រៅប្រទេស។

នាថ្ងៃទី ១៨ ឧសភា គ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិកាពិតបានបោះពុម្ពសៀវភៅក្រោមចំណងជើងថាវប្បធម៌ត្រូវបំភ្លឺផ្លូវសម្រាប់ជាតិ។ សៀវភៅនេះបានជ្រើសរើសអត្ថបទ និងសុន្ទរកថាជាច្រើនរបស់លោកប្រធានហូជីមិញ ដើម្បីតម្រង់ទិសដៅកសាងខឿនវប្បធម៌របស់រដ្ឋវៀតណាមឯករាជ្យ ពឹងលើខ្លួនឯង។ ស្នាដៃនេះសំដៅតបស្នងសងគុណ និងចងចាំនូវការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបដិវត្តន៍វៀតណាម។ ទន្ទឹមនឹងនោះ អះអាងថា តួនាទីនៃមនោគមវិជ្ជាវប្បធម៌ហូជីមិញនៅតែមានតម្លៃខ្ពស់ តម្រង់ទិសដៅសម្រាប់ការងារកសាងវប្បធម៌វៀតណាមសព្វថ្ងៃនេះ។

ដោយប្រធានបទ “ឈ្មោះលោកប្រធានហូជីមិញភ្លឺជានិច្ច” មហោស្រពស្នូរច្រៀងភូមិ Sen ឆ្នាំ ២០២៤ កំពុងប្រព្រឹត្តទៅនៅតាម ស្រុក ទីរួមខេត្ត និងទីក្រុងទាំង ២១ នៃខេត្ត Nghe An។ កម្មវិធីនេះរួមចំណែកផ្សព្វផ្សាយ អប់រំ និងជំរុញការអនុវត្ត “ការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ”; លើកតម្កើងរូបភាព Nghe An ជាមួយប្រទេសទាំងមូល និងអន្តរជាតិ។

សកម្មភាពរំលឹកខួបលើកទី ១៤៥ ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 2ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក និងរដ្ឋាភិបាលទីក្រុង Montreuil នៅជាយក្រុងប៉ារីសរៀបចំពិធីថ្វាយផ្កានៅវិមានលោកប្រធាំនហូជីមិញ នៅឧទ្យាន Montrea ។

នាយប់ថ្ងៃទី ១៨ ឧសភា នៅទីក្រុង Hue មន្ទីរវប្បធម៌និងកីឡា Thua Thien - Hue បានរៀបចំពិធីបើកពិធីបុណ្យភូមិ Duong No ដោយប្រធានបទ “ Duong No - ដំណើរនេះពេលវេលា។ ពិធីបុណ្យនេះប្រព្រឹត្តទៅនៅភូមិដែលលោកប្រធានហូជីមិញអញ្ជើញត្រឡប់មករស់នៅនិងសិក្សាក្នុងកុមារភាពពីឆ្នាំ ១៨៩៨ ដល់ឆ្នាំ ១៩០០។

នៅសាធារណរដ្ឋបារាំង ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក និងរដ្ឋាភិបាលទីក្រុង Montreuil នៅជាយក្រុងប៉ារីសនាថ្ងៃទី ១៨ ឧសភាបានរៀបចំពិធីថ្វាយផ្កានៅវិមានលោកប្រធាំនហូជីមិញ នៅឧទ្យាន Montrea ។ ក្នុងសុន្ទរកថា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក លោក Nguyen Van Thao បានរំលឹកពីដំណើរការស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ និងការរួមចំណែករបស់លោកប្រធានហូជីមិញក្នុងបុព្វហេតុរំដោះជាតិ និងឯកភាពជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ