សកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស៊ុយអែត
ANH HUYEN -  
(VOVWORLD) /  
|
សកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស៊ុយអែត |
(VOV)_ជំនួបប្រាស្រ័យមិត្តភាពនិងជំនួបពិភាក្សា ស្ដីពី៖ ប្រពៃណីមិត្តភាពវៀត
ណាម-ស៊ុយអែត ក្នុងឱកាសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-ស៊ុយអែត ត្រូវប្រារព្វឡើងនាព្រឹកថ្ងៃទី៣០ តុលា នៅរដ្ឋធានីហាណូយ។
ថ្លែងមតិនៅទីនេះ លោក Hoang The Lien អតីតអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធាន
សមាគមមិត្តភាពវៀតណាម-ស៊ុយអែត បានសង្កត់ធ្ងន់ថា៖វៀតណាមនិងស៊ុយអែត
មានទំនាក់ទំនងប្រពៃណីតាំងពីយូរណាស់មកហើយ។ ការជួយឧបត្ថម្ភជាបន្តបន្ទាប់
ប្រកបដោយប្រសិទ្ធិភាពរបស់រដ្ឋាភិបាល និងប្រជាជនស៊ុយអែតសំរាប់វៀតណាម
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បានរួមចំណែកសំខាន់ក្នុងសមិទ្ធិផលសេដ្ឋកិច្ច សង្គម ក៏ដូច
ជាជំរុញដំណើការកែទម្រង់ បើកទ្វានិងធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោកស្រី
Mellander បានអះអាងថា៖
“ យើងកំពុងឆ្ពោះទៅដំនាក់កាលថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
ឆ្ពោះទៅទំនាក់ទំនងដៃគូសមភាពដោយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមុខ
ព្រូញ។ ស៊ុយអែតមានគោលបំណងបើកទូលាយ អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀត
ណាម។ ខ្ញុំអះអាងថាស៊ុយអែតនឹងមានវត្តមានយូរអង្វែងនៅវៀតណាម និងជំរុញ
ខ្លាំងសកម្មភាពថែមទៀត៕ ”
ANH HUYEN
-VOVWORLD