សកម្មភាពរំលឹកខូបអនុស្សារវរីយ៍លើកទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញ


សកម្មភាពរំលឹកខូបអនុស្សារវរីយ៍លើកទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញ - ảnh 1
ពិធីលើកសរសើរយុវវ័យគំរូក្នុង កងទ័ពទាំងមូលឆ្នាំ ២០១៣ (Image: Vietnam+)

(VOVworld) – នាយប់ថ្ងៃទី ២៥ មិនា ពិធីលើកសរសើរយុវវ័យគំរូក្នុង
កងទ័ពទាំងមូលឆ្នាំ ២០១៣ បានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងទ័ព
រដ្ឋធានី​ហាណូយ។ ថ្លែងមតិនៅទីនេះ អនុប្រធានអគ្គស្នងការនយោបាយ
ឧត្តមសេនីយ៍ ទោ Nguyen Trong Nghia បានអះអាងថា៖ ពិធីលើកសរសើរ
នេះបានជំរុញ ចលនាស្នេហាជាតិ បំប៉ននិងបើកទូលាយបណ្ដាគំរូជឿន
លឿនវ័យក្មេង រួមចំណែក ជំរុញចលនាប្រឡងប្រណាំងក្នុងកងទ័ព។
នាថ្ងៃដ៏ដែល សម្ព័ន្ធយុវជនទីក្រុង  Da Nang (ភាគកណ្ដាលវៀតណាម) ក៏បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៣ នៃទិវាបង្កើតសម្ព័ន្ធ យុវជនកម្មុយនិស្តហូជីមិញនិងបំផុសចលនាយុវជនស្ម័គ្រចិត្ត។ ក៏ក្នុង
ឱកាសនេះដែរ សម្ព័ន្ធយុវជនខេត្ត Bac Lieu បានរៀបចំជំនួបមុខ កម្មាភិបាលនៃសម្ព័ន្ធយុវជនក្នុងដំណាក់កាលនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ