សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦១នៃទិវារំដោះរដ្ឋធានី

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦១នៃទិវារំដោះរដ្ឋធានី - ảnh 1
ទិដ្ឋភាពនៅក្រុងហាណូយ


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦១ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី១០តុលា) មន្ទីវប្បធម៌និងកីឡាហាណូយ បានរៀបចំសកម្មភាពវប្បធម៌សិល្បៈជាច្រើន ក្នុង នោះមានការសម្តែងសិល្បៈ បំរើប្រជាជនទូទាំងរដ្ឋធានី។ កម្មវិធីសិល្បៈទាំងអស់
នេះ ផ្តោតសំខាន់ទៅលើការស្ងើចសរសើរបក្ស ស្ងើចសរសើរលោកប្រធានហូជី មិញនិងសេចក្តីស្រឡាញ់ក្រុងហាណូយ។

        ក៏ក្នុងឱកាសនេះដែរ  សម្ព័ន្ធសមាគមយុវជនក្រុង ហាណូយ បានរៀបចំកម្មវិធី ទីណាត់ជួបយុវជន “ខ្ញុំស្រាឡាញ់ក្រុងហាណូយ” និងលើកកំពស់អាជីវករវ័យក្មេង
Thang Long ឆ្នាំ២០១៥ ដោយមានការចូលរួម របស់សមាជិកសម្ព័ន្ធយុវជនជាង៣
ពាន់នាក់។ លោក Phi Dinh Kien អនុប្រធាន សមាគមអង្គភាពអាជីវកម្មវ័យក្មេង
វៀតណាមបានឲ្យដឹងថា៖

        “ពិធីលើកដំកើងបណ្តាអង្គភាពអាជីវកម្មវ័យក្មេងដូចជា ជ័យលាភី Thang Long
នេះ ជាកិត្តយសសម្រាប់បុគ្គលម្នាក់ៗនិងរបស់អង្គភាពអាជីវកម្មនីមួយៗ ជាពិសេស
គឹបណ្តាអង្គភាពអាជីវកម្មវ័យក្មេង។ខ្ញុំបានចាត់ទុកថា នេះជាកម្លាំង ចលករដ៏ធំធេង ដើម្បីអង្គភាពអាជីវកម្មអភិវឌ្ឍន៍ឲ្យបានល្អជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ