សកម្មភាពរំលឹកអនុស្សាវរីយ៌ទិវានារីអន្តរជាតិថ្ងៃទី៨មិនាលើទូទាំងប្រទេសវៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី៨មិនា នៅទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកអនុស្សាវរីយ៌
លើកទី ១០២ ទិវានារីអន្តរជាតិ។ ថ្លែងមតិនៅក្នុងពិធី លោក Nguyen Van Dua លេខា
ធិការង អចិន្រៃ្តនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញនិយយាថា៖
        “បង្កើនការគួបផ្សំនៃបណ្តាអង្គការសំដៅទាក់ទាញនារី ចូលរួម ជានិច្ចកាល យកចិត្តទុកដាក់ដល់នារីក្រីក្រ នារីនៅជាយក្រុង និង នារីមានសភាពការលំបាក។ បន្តពង្រីក រាល់សកម្មភាពជួយឧបត្ថម្ភទុន បង្កលក្ខណៈឲ្យនារីស្ថិរភាពជីវភាពរស
នៅ ជួយឲ្យនារីកំណត់ច្បាស់នូវតួនាទី ភារកិច្ចរបស់ខ្លួន និងមានការរួមវិភាគទាន ចំពោះគ្រួសារនិងសង្គមប្រកបដោយ ប្រសិទ្ធភាព”។

        ក៏ក្នុងថ្ងៃដ៏ដែល សហព័ន្ធពលកម្មទីក្រុងហូជីមិញបានរៀបចំពិធីជួបមុខនិងជូនអំ
ណោយឲ្យបណ្តាកម្មការិនីដែលត្រូវរងគ្រោះថ្នាក់ពលកម្ម។ នេះជាសកម្មភាពត្រូវបាន រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុឪកាសថ្ងៃទី ៨មិនា ។ បងស្រី Tran Kim Yen អតីតកម្ម ការិនីក្រុមហ៊ុនតម្បាញ់ Thang Loi ឲ្យដឹងថា៖

ខ្ញុំត្រូវរងរបួសពេលធ្វើការ។ ក្រុមហ៊ុនបាន យកចិត្តទុកដាក់ និងសងលុយពេទ្យ
ទាំងស្រុង។ ចំពោះខ្លួនឯងដល់ថ្ងៃទី ៨មិនា  ខ្ញុំមានការ សប្បាយរិករាយណាស់  នេះជាសកម្មភាពលើកទឹកចិត្តយើងខ្ញុំក្នុងជីវភាពរស់ នៅប្រចំាថ្ងៃ”។

        ក៏ក្នុងឪកាសរំលឹកខួបលើកទី ១០២ ទិវានារីអន្តរជាតិ បណ្តាមូលដ្ឋាននៅទូ ទាំងប្រទេសដូចជាខេត្ត BÌnh ĐỊnh, Sóc Trăng, Thanh Hóa, Hà Nam, Phú Yên។  បានរៀបចំសកម្មភាពជាច្រើន មានអត្ថន័យដ៏ធំធេង ដែលកត់ សម្គាល់ការរួមវិភាគ ទានយ៉ាងសកម្មរបស់នារីវៀត ណាមក្នុងបុព្វហេតុកាកសាងនិងអភិវត្តប្រទេសជាតិ៕         

ប្រតិកម្មទៅវិញ

ផ្សេងៗ