សង្គ្រាមវៀតណាមតាមរយៈរូបថតរបស់ទីភ្នាក់ងារសារព័ត៌មានAP
(VOVworld)-ពិព័រណ៌រូបថតៈ “សង្គ្រាមនៅវៀតណាមតាមរយៈរូបថត” អនុវត្ត ដោយទីភ្នាក់ងារសារព័ត៌មាន AP បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១២មិថុនានៅ
ទីក្រុងហាណូយ។ ចូលរួមពិធីបើកមានវត្តមានអនុរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Bui Thanh Son លោក Gary Pruitt ប្រធាននិងជាអគ្គនាយកទីភ្នាក់ងារ
សារព័ត៌មាន AP និងអ្នកថតរូប Nick Ut ។ វណ្ណៈកម្មចំនួន៥០ ដោយអ្នកយក
ព័ត៌មាន AP ថតក្នុងសង្គ្រាមនៅវៀតណាម ដែលបានបង្ហាញនៅមណ្ឌលតាំង
ពិព័រណ៍លេខ៤៥វិថី Trang Tien (ហាណូយ) ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២៦មិថុនា។ តាមរយៈរូបថតទាំងអស់នេះ នឹងនាំមកឲ្យប្រជាជនអាមេរិកក៏ដូចជាប្រជាជន
លើ ពិភពលោក ស្គាល់ច្បាស់នូវសង្គ្រាមដណ្តើមឯករាជ្យរបស់ប្រជាជនវៀត
ណាម។ ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui
Thanh Son បានលើកច្បាស់ថា៖
“ AP បានមានរូបថតជាក់ស្តែងអំពីសង្គ្រាមនៅវៀតណាម ធ្វើឲ្យប្រជាជន អាមេរិកនិងប្រជាជនលើពិភពលោកយល់ច្បាស់នូវអំពើឃោឃៅនៃសង្គ្រាម។ ការតាំងពិព័រណ៍លើកនេះ បានលើកដំកើងអត្ថន័យរយៈពេល៤០ឆ្នាំដែលវៀត ណាមរំលឹកទិវារំដោះភាគខាងត្បូងឯភាពប្រទេសជាតិ ព្រមទាំងរួមចំណែក ចូលក្នុងការប្រក្រតីទំនាក់ទំនងវៀតណាមអាមេរិកនាប៉ុន្មានឆ្នាំកន្លងទៅ”។
|
ទិដ្ឋភាពនៃពិធី |
រូបថតទាំងអស់នេះ នឹងបានទីភ្នាក់ងារសាព័ត៌មាន AP ប្រគល់ជូនសារមន្ទីរ ប្រវត្តិសាស្រ្តយោធាវៀតណាម។ ប្រធាននិងជាអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន
AP លោក Gary Pruitt បានចែករំលែកថា៖
“យើងខ្ញុំចាត់ទុករូបថតទាំងអស់នេះដូចជាការដូរ១ដោយឡែកសម្រាប់
ប្រជាជនវៀតណាម។ រយៈពេលបើកការតាំងពិព័រណ៍នេះខ្លីពេក។ដោយហេតុ នេះសារៈមន្ទីរប្រវត្តសាស្រ្តវៀតណាមជាកន្លែង សក្ដិសមសម្រាប់រក្សារូបថត
ទាំងអស់នេះ”។
ការតាំងពិព័រណ៍នឹងអូសបន្លាយដល់ថ្ងៃទី២៦មិថុនាឆ្នាំ២០១៥៕