សេចក្តីជូនពរឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦ របស់ប្រធានរដ្ឋវៀតណាម



សេចក្តីជូនពរឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦ របស់ប្រធានរដ្ឋវៀតណាម - ảnh 1
សេចក្តីជូនពរឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦ របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang (Image: soha.vn)


ជនរួមជាតិ សមមិត្តយុទ្ធជនក្នុងទូទាំងប្រទេសនិងប្រជាជនវៀតណាមនៅ
 ឯបរទេស ជាទីមេត្រី!

        ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦ ខ្ញុំសូមផ្ញើរសេចក្តី
ជូនពរឆ្នាំថ្មីដ៏ល្អប្រសើជាទីបំផុតដល់ជនរួមជាតិសមមិត្តនិងយុទ្ធជនទាំងឡាយ
ក្នុងទូទាំងប្រទេសវៀតណាមនិងជនរួមជាតិវៀតណាមនៅឯបរទេស។ ខ្ញុំសូម
ផ្ញើរ ចំណងមនោសញ្ចេតនាសាមគ្គីភាពមិត្តភាពរបស់ប្រជាពលរដ្ឋវៀតណាម
ជូនដល់មិត្តភ័ក្តអន្តរជាតិប្រជាជនក្នុងពិភពលោកទាំងមូល។

        នៅនាទីចូលឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦ ដ៏ពិសិដ្ឋនេះ យើងខ្ញុំសូមរំលឹក
គុណដល់ជីដូនជីតាដែលបានបង្កើតការពារប្រទេសជាតិ រំលឹកគុណលោក
ប្រធានហូជីមិញនិងបណ្ដាវីរៈជនយុទ្ធជនពិលីដែលបានពិលីជីវិតដើម្បីឯក
រាជ្យសេរីភាពឯកភាពនិងការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់
ប្រទេសជាតិ។ យើងត្រិះរិះអំពីឆ្នាំចាស់ ហើយរៀបចំផែនការសំរាប់ឆ្នាំថ្មី
បំណងប្រាថ្នានូវ ប្រការល្អប្រសើបំផុតនាពេលខាងមុខ។

        ក្នុងឆ្នាំទៅមិញ ប្រជាពលរដ្ឋវៀតណាមប្រកបដោយមោទនភាពរៀបចំ
បណ្ដាពិធីបុណ្យធំៗរបស់ប្រជាជាតិដ៏មហោឡារឹករួមដៃខំប្រឹងប្រែងជំនះពុះ
ពារលើការលំបាកសាកល្បងសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គមការពារ
ឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីមាតុប្រទេសរក្សារឹងមាំបរិយា
កាសសន្តិភាព ស្ថិរភាពជំរុញសមាហរណកម្មអន្តរជាតិនាំប្រទេសវៀតណាម
ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយមានយថាទស្សន៍ល្អប្រសើរ។

        យើងកំពុងរស់នៅក្នុងសម័យកាលសកលភាវូបនីយកម្មនិងសមាហរ
ណកម្មអន្តរជាតិជាមួយការផ្លាស់ប្តូរដ៏ធំធេងដែលពោពេញទៅដោយឱកាស
ផង និងការសាកល្បងផង។ នៅក្នុងប្រទេស ក្រៅពីស្នាដៃដែលទទួលបាននោះ
 យើងនៅមាន ការងារជាច្រើនត្រូវធ្វើដើម្បីកសាងប្រទេសជាតិសម្បូររុងរឿង
ការពារប្រទេសជាតិដ៏រឹងមាំឲ្យសក្តិសមនឹងជំនាន់ជីដូនជីតាហើយបំពេញល្អ
ភារកិច្ចរបស់ខ្លួន ចំពោះកូនចៅជំនាន់ក្រោយទៀត។

        បុណ្យចូលឆ្នាំថ្មី ២០១៦ គឺជានិទាឃរដូវលើកដំបូងអនុវត្តសេចក្តីសម្រេច
 ចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្សកម្មុយនិស្តវៀតណាម
លើកទី ១២ ខ្ញុំសូមអំពាវនាវប្រជាជនសមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេស
អាណិកជនវៀតណាមនៅឯបរទេស បន្តខិតខំប្រឹងប្រែង ពង្រីកបញ្ញា ប្រពៃណី
 ស្នេហាជាតិ ក្តាប់ជាប់ឱកាស ជំនះពុះពាររាល់ការសាកល្បងដើម្បីដណ្តើមបាន
 ជ័យជំនះថ្មីជាច្រើនក្នុងបុព្វហេតុកសាងនិងការពារប្រទេសវៀតណាមប្រជា
ជនសំបូរ្យធូរធារប្រទេសជាតិខ្លាំងមាំមួនប្រជាធិបតេយ្យ សមភាព យុត្តិធម៌
ត្រចះ ត្រចង់នប្រកៀកស្មាគ្នាជាមួយមិត្តភ័ក្តអន្តរជាតិ។

        អបអរសាទរនិទាឃរដូវឆ្នាំថ្មី ខ្ញុំសូមផ្ញើរអំណរជូនពរដល់ជនរួមជាតិ  
ក្រមគ្រួសារ ក្នុងទូទាំងប្រទេសទាំងឡាយ អាណិកជនវៀតណាមនៅឯបរទេស
ប្រកបដោយសុភមង្គល នឹងទទួលបានជោគជ័យ សូមជូនពរជ័យសេរីមង្គល
គ្រប់ប្រការដល់ប្រទេសជាតិវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ