ស្ថានទូតវៀតណាមប្រចាំនៅបណ្ដាប្រទេសលើសកលលោករៀបចំបុណ្យតេតឲ្យជនវៀតណាមនៅឯបរទេស
ក្នុងបណ្ដាថ្ងៃនេះ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើន លើលកលលោកបាន រៀបចំពិធីទទួលបុណ្យេតេតប្រពៃណី សំរាប់ជនវៀតណាមនៅឯបរទេស។ ស្ថានទូត
វៀតណាមប្រចាំនៅ បារាំង ទើបនឹងបានរៀបចំ ពិធីទទួលបុណ្យតេតប្រពៃនី និទាឃរដូវ
រោងចត្វាស័ក នៅទីស្នាក់ការស្ថាទូតនៅបារីស។ តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេង វៀតណាមប្រចាំនៅបារាំង ឲ្យដឹងថា៖ ក្នុងពិធីទទួលតេតនាឆ្នាំនេះ មានការចូលរួមរបស់
មិត្តភ័គ្ត អន្តរជាតិនិង ជនវៀតណាម នៅឯប្រទេសជាច្រើន កុះកររួមជាមួយថ្នាក់ដឹកនាំ
បុគ្គឹលិកនៃស្ថានទុតវៀតណាម់ និងស្ថាប័ន្ធ តំណាងវៀតណាម ប្រចាំនៅបារាំង ។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារាំង លោក Duong Tri Dung
ឲ្យដឹងថា៖ “តេតគឺជាទិវាបុណ្យពិសិធ្ឋបំផុតក្នុងចំណោមទិវាបុណ្យរបស់ប្រជាជនវៀត
ណាម។ ខ្ញុំជឿជាក់ថា៖ ជាមួយប្រពៃណីស្នេហាជាតិ ឆ្ពោះទៅ ប្រទេសជាតិ បងប្អូននឹង
បន្តមានសកម្មភាពសម្បូបែបជាច្រើន ដើម្បីចំណែក កាសាងប្រមាតុប្រទេសវៀតណាម កាន់តែអភិវឌ្ឍន៍ ឲ្យខ្លាំងក្លាថែមទៀត។”
នៅរដ្ធធានីតូក្យូស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំពិធីជប់លៀង ក្នុងឪកាស
បុណ្យតេតប្រពៃណីប្រជាជាតិ។ ភ្ញៀវជិត៣០០នាក់រួមមានដំណាងបណ្ដាគណៈបក្ស
នយោបាយ ស្ថាប័នអង្គការមហាជនរបស់ជប៉ុននិងដំណាងសហគមជនវៀតណាមបាន
មកចូលរួម។ នៅទីនេះបណ្ដាមិត្តជប៉ុននិងដំណាងសហគមជនវៀតណាមបានពិសារម្ហូប
ប្រពៃណីក្នុងឪកាសបុណ្យតេតនិងបណ្ដាកម្មវិធីរបាំតូរតន្ត្រីពោពេញទៅដោយអត្តសាញ្ញាណ
វប្បធម៍របស់វៀតណាម។ នាយប់ថ្ងៃទី២០មករា ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី
ក៏បានរៀបចំពិធីទទួលបុណ្យតេតឆ្នាំរោងចត្វាស័ក២០១២សំរាប់សហគមជនវៀតណាមនៅ
ទីស្នាក់ការស្ថានទូតផងដែរ។ ឯកអគ្គរដ្ធទូត Pham Xuan Son មានគោលបំណងក្នុងឆ្នាំរោង
ចត្វាស័ក២០១២នេះ បណ្ដាស្ថាប័នដំណាងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីនឹងប្រកៀក
ស្មាជាមួយសហគមជនវៀតណាមដើម្បី កសាងសហគមកាន់តែរឹងមាំ កាន់តែមានតួនាទី
នៅសហព័ន្ធរុស្ស៊ីពីមួយថ្ងៃទៅមួយថ្ងៃនិងជានិច្ចកាលឆ្ពោះទៅស្រុកកំណើត ។