ស្ថានភាពអនុវត្តផែនការធ្វើសកម្មភាព៖ឆ្នាំសុវត្ថិភាពចរាចរ២០១២

(VOVworld)-នាព្រឹកថ្ងៃទី 20 កុម្ភះ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងជា ប្រធានគណះកម្មាធិការសុវត្ថិភាពចរា​ចរជាតិ បានអញ្ជើញជួបធ្វើការជាមួយ គណះកម្មាធិការប្រជាជន ទីក្រុងហាណូយ​អំពី ស្ថានភាពអនុវត្តផែនការធ្វើសកម្មភាព៖ ឆ្នាំ សុវត្ថិភាពចរាចរ ២០១២ ការងារ​ធានារសណ្ដាប់ធ្លាប់សុវត្ថិភាពចរាចរ និងប្រឆាំងការស្ទះចរាចរនៅក្នុងដំបន់។ 

ស្ថានភាពអនុវត្តផែនការធ្វើសកម្មភាព៖ឆ្នាំសុវត្ថិភាពចរាចរ២០១២ - ảnh 1
ផ្លូវ Cua Nam (ទីក្រុងហាណូយ)(http://www.vietnamplus.vn)


នៅ​ក្នុងជំនួបធ្វើការ ថ្នាក់ដឹកនាំនៃគណះកម្មាធិការប្រជាជនទីក្ររុងហាណូយ បាន​អោយដឹងថា៖ ក្នុង ឆ្នាំ សុវត្ថិភាពចរាចរ 2012  ទីក្រុងហាណូយបានដាក់ចេញ​នូវ​បណ្ដា​បទដ្ឋានមូលដ្ឋានដូចជា៖ កាត់បន្ថយកំរិតអប្បបរិមា10% អំពី រឿងហេតុ​គ្រោះថ្នាក់ចរាចរ ចំនួនមនុស្សស្លាប់និង​រងរបួសដោយគ្រោះថ្នាក់ចរាចរ  និង​ កាត់បន្ថយអប្បបរិមា 20% អំពីការស្ទះចរា​ចរ…ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងថា៖​      យើងកំពុងអនុវត្តតាមគោការណ៏សំខាន់មួយ របស់រដ្ឋាភិបាលគឺ ផ្លូវ ​និង​ចិញ្ចើមថ្នល់ស្រឡះ​។ ហាណូយបានមានបណ្ដាវិធានការគឺ 262ផ្លូវ វិថី ​យានជំនិះមិនអោយឈប់លើផ្លូវ។ចំពោះ បណ្ដាបញ្ហានៅសេសសល់ យើងត្រូវការមាន​បណ្ដាដំណោះស្រាយជាក់ស្ដែងដើម្បីអាចធ្វើអោយប្រជាជនអនុវត្តច្បាប់ចរាចរ​​ផ្លូវគោកយ៉ាងល្អ ពិសេសគឺ វប្បធម៏ចរាចរនៅរដ្ឋធានី៕  

 

ប្រតិកម្មទៅវិញ

ផ្សេងៗ