សន្និសីទតំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី ៦៣ របស់ WHO បានបើកនៅ វៀតណាម

(VOV) – សន្និសីទតំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី ៦៣ របស់អង្គការសុខាភិបាល
ពិភពលោក (WHO) ដោយវៀតណាមទទួលរៀបចំឡើងនាព្រឹកថ្ងៃទី ២៤ កញ្ញា នៅ
ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បាន
សង្កត់ធ្ងន់ថា៖
“ការដែលវៀតណាមទទួលរៀបចំជាលើកដំបូង សន្និសីទរបស់អង្គការសុខាភិបាល
ពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី ៦៣ នេះ គឺជាព្រឹត្តិការដ៏សំខាន់ ដែល
អះអាងថា៖ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងប្រកបដោយប្រសិទ្ធភាព រវាងវៀតណាមនិងអង្គការសុខាភិបាលពិភពលោក ក៏ដូចជា ទំនាក់ទំនង មិត្តភាពល្អប្រសើរវាងវៀតណាមជាមួយប្រទេសផ្សេងៗទៀត។ ព្រឹត្តិការនេះនឹង រួមចំណែកជំរុញសមហរណកម្មដ៏ស៊ីជំរៅរបស់វៀតណាមលើវេទិការពិភពលោក” ។ 
ក្នុងសន្និសីទនេះ តំណាងនានាប្រមូលផ្តុំពិភាក្សារនិងដោះស្រាយបញ្ហាសុខាភិបាល
សំខាន់នានាក្នុងតំបន់។ ក្នុងរយៈពេល ៥ ថ្ងៃធ្វើការ សន្និសីទនឹងអនុម័ត្តលើសេចក្តី
សម្រេចចិត្តចំនួន ៥ និងយុទ្ធសាស្ត្រ-ផែនការសកម្មភាពនៃអង្គការសុខាភិបាលតំបន់ ប៉ាស៊ីហ្វិកខាងលិចចំនួន ៥ ៕

សន្និសីទតំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី ៦៣ របស់ WHO បានបើកនៅ វៀតណាម - ảnh 1
អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ