សន្និសីទថ្នាក់ រដ្ឋមន្រ្តីលើកទី ៣នៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ
vov -  
(VOV) /  
(VOVworld) -ដោយប្រធានបទ “ស្រុះចិត្តគ្នា រួមកម្លាំងគ្នា និងចីរភាព” សន្និសីទថ្នាក់ រដ្ឋមន្រ្តីលើកទី ៣នៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ស្តីអំពី ការបង្ការ ប្រឆំាងនឹងការជួញដូរមនុស្ស(IMM3)បានប្រព្រឹត្តទៅនាថ្ងៃទី ១៦កុម្ភៈនៅទីក្រុងហាណូយ(វៀតណាម)
|
ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (internet) |
ដោយមានការចូលរួមរបស់បណ្តារដ្ឋមន្រ្តី តាងនាមរដ្ឋាភិបាលប្រទេសចំនួន ៥គឺចិន ឡាវ កម្ពុជា ថៃ មីយ៉ាលម៉ា និងតំណាងអង្គទូតនាននានៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងពិធីបើកសន្និសីទ ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ប្រធានគណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុក កម្មវិធីជាតិស្តីអំពីការ បង្ការនិងប្រឆំាងបទល្មើសជួញដូរមនុស្សរបស់វៀតណាមបានលើកច្បាស់ថា៖
“រដ្ឋាភិបាលវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការខំប្រេងប្រែងរបស់ ប្រទេសជាសមាជិក និងការជួយឧបត្ថម្ភយ៉ាងសកម្មរបស់បណ្តាអង្គការអន្តរជាតិ ដែលបានសហប្រតិបត្តិការក្នុងការ បង្ការប្រឆំាង បទល្មើសជួញដូរ មនុស្ស ក្នុងក្រប់ខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ។ រដ្ឋាភិបាលវៀតណាម សន្យាថា នឹងអនុវត្តគ្រប់គ្រាន់នៃសេចក្តីថ្លែងការរួម ដែលបានចុះហត្ថលេខា នៅទីក្រុងហាណូយ ក៏ដូចជាចូលរួមរាល់សកម្មភាពថ្នាក់តំបន់ផងដែរ។
នៅក្នុងសន្និសីទ តំណាងប្រទេសនានាបានចុះហត្ថលេខាលើ សេចក្តីថ្លៃង ការរួមលើកទី២ នៃ កាផ្តួចផ្តើមគំនិតថ្នាក់រដ្ឋមន្រ្តី ស្តីអំពី ការបង្ការ ប្រឆាំងនឹងការ ជួញដូរមនុស្សរបស់មហាអនុតំបន់ទន្លេមេគង្គ៕
vov
-VOV