សន្និសិទមន្រ្តីជាន់ខ្ពស់នៃអង្គការFAOបានបើកនៅទីក្រុងហាណូយ
(VOV)-នាព្រឹកថ្ងៃទី១២មិនានៅទីក្រុងហាណូយ សន្និសិទមន្រ្តីជាន់ខ្ពស់របស់អង្គការ កសិកម្មស្បៀងអាហារនៃអង្គការសហប្រជាជាតិ តំបន់អាស៊ី ប៉ាស៊ីហ្វិក បានបើកជា
ផ្លូវការ ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មមន្រ្តីជាន់ខ្ពស់នានា និងតំ
ណាង នៃបណ្តាអង្គការមិនមែនរដ្ឋាភិបាល ដៃគូអន្តរជាតិ មកពីប្រទេសអាស៊ី ប៉ាស៊ី
ហ្វិក ចំនួន៤០។ ប្រធានបទនៃសន្និសិទគឺ “ទំនាក់ទំ នងរវាងតម្លៃស្បៀងអាហារ កើនឡើងនិងអស្ថិរភាព សន្តិសុខស្បៀងអាហារ គ្រោះឥតឃ្លានក្រីក្រ និងរីង ស្ងួតធនធានធម្មជាតិ” ។ ថ្លែងមតិបើកសន្និសិទ បណ្ឌិត Hirioyuki Konuma
ជំនួយការ អគ្គនាយកនិងជាប្រធានតំណាងអង្គការកសិកម្មស្បៀងអាហារនៃអង្គការ សហប្រជាជាតិតំបន់អាស៊ី ប៉ាស៊ីហ្វិកបានលើកច្បាស់៖“ការងារកាត់បន្ថយភាពក្រី
ក្រកាន់ តែស្មគ្រស្មាញក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ពីមួយថ្ងៃទៅ១ថ្ងៃ ដោយសារ ផលវិបាករបស់កំណើនតម្លៃស្បៀងអាហារ ការជះឥទ្ធិពលនៃ ការប្រែប្រួលអា
កាសធាតុ គ្រោះធម្មជាតិកើតមាន ឡើងជាបន្តបន្ទាប់ និងក៏ដោយសារគោល នយោបាយពាណិជ្ជកម្មដែលទាក់ទិនដល់ការនាំចេញស្បៀងអាហារនិងកត្តា
ជាច្រើនផ្សេងៗទៀត។ ពិសេស ចំពោះ គ្រួសារក្រីក្រ ជាមុខសញ្ញាដែលត្រូវ
ប្រើប្រាស់ដល់ ៧០%ថវិកាគ្រួសារ សម្រាប់ស្បៀងអាហារ។ ការដំឡើងថ្លៃ ស្បៀងអាហារនឹងនាំឲ្យជីវភាពរស់នៅរបស់គ្រួសារទាំងនោះកាន់តែជួបប្រទះ នឹងកាលំបាកថែមទឿត”។