សន្និសីទអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្តាល APEC បានបើកនៅខេត្ត Quang Nam

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ២០១៧ សន្និសីទអនុរដ្ឋមន្ត្រី ហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគាកណ្តាល APEC (FCBDM) បានប្រារព្ធជាផ្លូវការ នាថ្ងៃទី២០តុលា នៅទីក្រុង Hoi An ខេត្ត Quang Nam។ 
សន្និសីទអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្តាល APEC បានបើកនៅខេត្ត Quang Nam - ảnh 1ទិដ្ឋភាពនៃសន្និសីទ  (រូបថតៈ TTXVN)

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Xuan Ha និងទេសាភិ បាលរងធនាគាជាតិវៀតណាម លោកស្រី Nguyen Thi Hong អញ្ជើញជាអធិបតីភាពសន្និសីទ។

        ថ្លែងមតិក្នុងពិធីបើក លោក Tran Xuan Ha បានឲ្យដឹងថា សន្និសីទនេះគឺសំដៅ ពិភាក្សានិងឯកភាពលើខ្លឹមសារមួយចំនួនដើម្បីដាក់ជូនសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុដែល នឹងប្រព្រឹត្តទៅនាថ្ងៃទី២១តុលា។ លោក Sebastian Eckardt នាយកជាតិស្តីទីធនាគា ពិភពលោកប្រចាំនៅវៀតណាមបានចាត់ទុកថា៖

        “ខ្ញុំចាត់ទុកថា គោលគំនិតទាំងអស់ដែលវៀតណាមដាក់ចេញនោះគឺសុទ្ធតែ សំខាន់សម្រាប់ខឿនសេដ្ឋកិច្ច APEC ទាំងឡាយ។ ជាពិសេស ការប្រឆាំងនឹងភាព សំណឹកពន្ធដានិងផ្លាស់ប្តូរចំណេញ (BEPS) ជាប្រធានសំខាន់សម្រាប់ប្រទេសមួយ កំពុងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាជាមួយនឹងក្រុមហ៊ុនជាច្រើនកំពុងដំណើរសកម្ម ភាពឆ្លងដែន។ ក្នុងពេលជាមួយគ្នានោះ វិស័យហិរញ្ញវត្ថុនិងការធានារ៉ាប់រង ហានិភ័យ គ្រោះធម្មជាតិក៏មានសារៈសំខាន់ដែរ ព្រោះថា វៀតណាមកំពុងប្រឈមមុខជាមួយ បញ្ហាច្រើនទាក់ទិននឹងបរិស្ថាន”។

        នៅក្នុងបណ្តាកិច្ចប្រជុំដទៃដែលប្រព្រឹត្តទៅក្នុងថ្ងៃដដែលនោះ អនុរដ្ឋមន្ត្រីនិង ទេសាភិបាលរងធនាគាកណ្តាលទាំងអស់ បានផ្តល់មតិលើ សេចក្តីថ្លែងការណ៍ររួម នៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ ពិនិត្យឡើងវិញ ដើម្បីដាក់ ជូនរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC តាមរយៈ សម័យប្រជុំនឹងប្រព្រឹត្តទៅនាថ្ងៃ ទី២១តុលាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ