សមាគមព្រះពុទ្ធសាសនាវៀតណាមរៀបចំពិធីបើកពិធីបុណ្យនិទាឃរដូវ

(VOVWORLD) -នាព្រឹកថ្ងៃទី២១ខែកុម្ភៈ សមា គមព្រះពុទ្ធសាសនាវៀតណាមខេត្ត Ninh Binh បាន បើកជាផ្លូវការពិធីបុណ្យវត្ត Bai Dinh ២០១៨។ 
សមាគមព្រះពុទ្ធសាសនាវៀតណាមរៀបចំពិធីបើកពិធីបុណ្យនិទាឃរដូវ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញវាយស្គូបើករដូវបុណ្យ

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញវាយស្គូបើកពិធីបុណ្យនេះផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី ព្រះតេជ្ជ គុណ Thich Thanh Nhieu អនុប្រធានក្រុមប្រឹក្សាអភិបាល មជ្ឈឹមសមាគមព្រះពុទ្ធ សាសនា វៀតណាមនិងជាចៅអធិការវត្ត Bai Dinh មានពុទ្ធដីការថា៖

        “ដើម្បីពង្រីកនូវតម្លៃសីលធម៌ វប្បធម៌របស់ព្រះពុទ្ធសាសនា សំដៅកសាងជីវភាព សុខសាន្តត្រាននិងសុភមង្គលក៏ដូចជា សម្តែងនូវគុណធម៌ចំពោះបុព្វបុរសដែលមាន គុណបំណាច់កសាងប្រទេសជាតិ វត្ត Bai Dinh ត្រូវបានបើកទូលាយនិងកសាងថ្មី ដើម្បីធ្វើជានិមិត្តរូបនៃតម្លៃវប្បធម៌ សីលធម៌ ប្រមូលផ្តុំបញ្ញា ការច្នៃប្រឌិតរបស់កម្មករ និងបង្កើតឡើងមជ្ឈមណ្ឌលព្រលឹងមួយ តំណាងឲ្យស្មារតីសាមគ្គីភាពនិងភាពសម្រប សម្រួល”។

        នាព្រឹកថ្ងៃដដែល ពិធីបុណ្យវត្ត Huong ក៏បានបើកជាផ្លូវការ។ តាមការវាយតម្លៃ ថា ឆ្នាំ២០១៨នេះ សកម្មភាពបម្រើ សេវាកម្មគឺមានជំនាញជាង ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនាម័យសុវត្ថភាពម្ហូបអាហារក៏ត្រូវបានយកចិត្តទុកដាក់ជា ពិសេស ដើម្បីបម្រើភ្ញៀវទេសចរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ