សមាគមយុវជន-និស្សិតវៀតណាមនៅអាមេរិកបានបង្កើត។

សមាគមយុវជន-និស្សិតវៀតណាមនៅអាមេរិកបានបង្កើត។ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong (VOV)



        VOV-សមាគមយុវជន-និស្សិតវៀតណាមនោអាមេរិកទើបនឹងបានបង្កើត​ជា​ផ្លូវការនៅព្រឹត្តិការណ៍ “វង់ដៃប្រទេសអាមេរិក” ដែលប្រព្រឹត្តទៅនៅទីក្រុង Boston ជាមួយការចូលរួមរបស់និស្សិតចំនួន៥រយនាក់ដំណាងឲ្យសិស្សានុស្សិសនិស្សិត
វៀតណាមជាង១៦ពាន់នាក់លើទូទាំងប្រទេសអាមេរិក។ ទិសស្លោករបស់​សមាគម
គឺ “បងប្អូនក្នុងផ្ទះមួយ កំលាំងពលំរីករាលដាល”។ ប្រធានសមាគម​យុវជន​-និស្សិត
វៀតណាមនៅអាមេរិក Huynh The Du បានឲ្យដឹងថា៖

        “បណ្ដាសកម្មភាពរបស់យុវជននិស្សិតវៀតណាមនៅអាមេរិកនឹងមានកំលាំង
រស់យូអង្វែងជាមួយសកម្មភាពជាក់ស្ដែងនានា។ នៅចំពោះមុខ យើងខ្ញុំដាក់ចេញ​គោលដៅតភ្ជាប់បណ្ដាយុវជនសិស្សានុស្សិសនិស្សិតនៅអាមេរិក សំដៅបង្ក​លក្ខណៈល្អបំផុតដើម្បីគេពង្រីកសម័ត្ថភាពរបស់ខ្លួន។”

        វាយតំលៃអំពីតួនាទីរបស់សមាគម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អាមេរិក
​លោក Nguyen Quoc Cuong បានចាត់ទុកថា៖

        “ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ យើងបានបង្កើតសមាគមយុវជននិងនិស្សិត​វៀតណាមលើទូទាំងប្រទេសអាមេរិក។ នេះជាព្រឹត្តិការណ៍សំខាន់ គូសសម្គាល់​ការ​​រីកធំធាត់របស់បណ្ដាសមាគមនិស្សិតវៀតណាមនៅបណ្ដារដ្ឋរបស់អាមេរិក។​តាមរយៈការបង្កើតសមាគម បណ្ដាសិស្សានុស្សិសនិស្សិតនឹងមានលក្ខណៈជួប​ប្រាស្រ័យជាមួយគ្នាជួយឧបត្ថម្ភគ្នាជាច្រើនថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ