សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅដំបន់
(VOVWORLD) /  
|
នាយកវិទ្យាស្ថានការទូតលោក Dang Dinh Quy ថ្លែងមតិនៅពិធីប្រារព្ធសិក្ខាសាលា (VOV) |
Vovworld-សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
នៅដំបន់ នេះជាប្រធានបទរបស់សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី៥បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១១វិច្ឆិកានៅទីក្រុងហាណូយ។ ថ្លែងមតិ
នៅពិធីប្រារព្ធសិក្ខាសាលា នាយកវិទ្យាស្ថានការទូតលោក Dang Dinh Quy បានចាត់
ទុកថា ក្នុងអំឡុង៥ឆ្នាំកន្លងមក ស្ថានភាពនៅសមុទ្រខាងកើតនិងបណ្ដាបញ្ហាទាក់
ទិនដល់សមុទ្រខាងកើតបានមានការផ្លាស់ប្តូរជាច្រើន។ រាល់បំរែបំរួលសកម្មគឺសហគមន៍ដំបន់និងអន្តរជាតិយល់ដឹងអំពីសារសំខាន់របស់សមុទ្រខាងកើត។
លើមូលដ្ឋាននោះ ជាមួយអត្ថន័យជាវេទិការវិទ្យាសាស្ត្រមួយ សិក្ខាសាលាស្ដីពី
សមុទ្រខាងកើតនឹងខំប្រឹងប្រែងកសាងរាល់សំណើរថ្មីដើម្បីរួមចំណែករក្សា
សន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត។ លោក Dang Dinh Quy បានឲ្យដឹងថា៖
“ជាមួយស្មារតីស្មោះត្រង់បរានុម័តវិទ្យាសាស្ត្រ យើងបានពិភាគ្សានៅបណ្ដាសិក្ខាសាលាមុននេះ ខ្ញុំជឿជាក់រឹងមាំថា នៅសិក្ខាសាលាលើកនេះយើងនឹងពិភាគ្សាយ៉ាងជ្រាលជ្រៅអំពីរាល់បំរែបំរួលនាពេលថ្មីៗនេះអំពីផលប្រយោជន៍និងគោល
នយោបាយរបស់ភាគីទាក់ទិននានា អំពីដំណោះស្រាយអនុវត្តច្បាប់អន្តរជាតិ មុនបង្អស់គឺអនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។”
ក៏ក្នុងពិធីប្រារព្ធនេះដែរលោក Nyan Lynn អគ្គលេខាធិការអាស៊ានបានផ្ញើរ
សាររបស់អគ្គលេខាធិការអាស៊ានលោក Le Luong Minh ផ្ញើរជូនសិក្ខាសាលាថា៖
“យើងខ្ញុំសន្យាធានាអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាព
កសាង DOC លើមូលដ្ឋានគោរពម៉ឹងម៉ាត់និងជំរុញកិច្ចសហប្រតិបត្តិការចរចារជា
មួយចិនក្នុងការកសាង COC។ តាមទស្សនៈរបស់យើងខ្ញុំ ការកសាងក្រមប្រតិបត្តិ
COC ត្រូវបានយល់ដឹងលើមូលដ្ឋានកំលាំងចំរុះក៏ដូចជាសាមគ្គីភាពរបស់បណ្ដា
ភាគីដើម្បីដំណើរការចរចារត្រូវបានជំរុញនិងប្រកបដោយប្រសិទ្ធភាព៕”
-VOVWORLD