សម័យប្រជុំលើកទី១៥គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី
(VOV)_នាថ្ងៃទី ១៧ តុលា នៅរុស្ស៊ិ បានប្រព្រឹត្តទៅ សម័យប្រជុំ លើកទី ១៥
គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ិ ស្ដីពី៖ កិច្ចសហប្រតិបត្តិការ សេដ្ឋ
កិច្ច -ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ គណះប្រតិភូវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និងជាសហប្រធានគណះកម្មាធិការ គណះប្រតិភូ
រុស្ស៊ី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ទីមួយ Igor Shuvalov និងជាសហប្រធានគណះ
កម្មាធិការ បានអញ្ចើញចូលរួមកិច្ចប្រជុំលើកនេះ… នៅទីនេះ ភាគីទាំងពីរបានពិនិត្យមើលឡើងវិញ នូវរាល់ការងារដែលអនុវត្តតាមសេចក្ដីកំណត់ហេតុ របស់កិច្ចប្រជុំដែលប្រព្រឹត្តទៅ នាខែវិច្ចកា ឆ្នាំ ២០១១ នៅទីក្រុងហាណូយ (វៀតណាម) និងពិនិត្យ
មើល រាល់ការងារដែលត្រូវបានជំរុញ និងអនុវត្តជាក់ស្ដែង ក្នុងរយះពេលខាងមុខនេះ។ ភាគីទាំងពីរបានឯកភាពថា ត្រូវមានបណ្ដាវិធានការមានចរិតលក្ខណះលោតផ្លោះ
ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មទ្វេភាគី ។ ការកសាងដំណើការអនុវត្ត
ផែនការសកម្មភាពរួម វៀតនាម-រុស្ស៊ី ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយគដល់ឆ្នាំ២០១៥ក៏ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំនេះ។ រាលវិធានការដើម្បីជំរុញការអនុវត្តខ្លឹមសារ សហប្រតិបត្តិការក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ
ធនាគារ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា…ជាដើម ក៏បានពិភាក្សា និងទទួលបានការឯកភាពខ្ពស់ នៅកិច្ចប្រជុំលើកនេះដែរ៕
|
សម័យប្រជុំលើកទី១៥គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី(http://baodientu.chinhphu.vn) |