សារមន្ទីហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយសារមន្ទី Cayson Phomvihane

សារមន្ទីហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយសារមន្ទី Cayson Phomvihane - ảnh 1
សារមន្ទីហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយសារមន្ទី Cayson Phomvihane (VOV)

        Vovworld-ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង​សារមន្ទី​ហូជីមិញ(វៀតណាម)និងគណៈកម្មការទទួលបន្ទុកសារមន្ទី Cayson Phomvihane
ឡាវ ដំណាក់កាល២០១៦-២០១៧បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១​សីហានៅរដ្ឋធានី
វៀងច័ន្ទឡាវ។ តាមនោះភាគីទាំងពីរនឹងបង្កើនកិច្ចការផ្លាស់ប្តូរ​ឯកទេសដូចជា
សហការរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអំពីកេរ៌្តដំណែលបដិវត្តន៍ឡាវនៅវៀត
ណាមនិងកេរ៌្តដំណែលលោកប្រធានហូជីមិញនៅឡាវ សហការ​ស្រាវជ្រាវឯកសារ
វត្ថុអនុស្សាវរីយ៍របស់ព្រះអង្គម្ចាស់ Souphanouvong នៅវៀត​ណាមជាដើម។

        ថ្លែងមតិនៅពិធីចុះហត្ថលេខានេះ លោក Souvandy Sisavath ប្រធាន​គណៈ​កម្មការ
ទទួលបន្ទុកសារមន្ទីរ Cayson Phomvihane បានឲ្យដឹងថា៖

        “ពិធីចុះហត្ថលេខាឆ្នាំ២០១៦-២០១៧លើកនេះមានអត្ថន័យដ៏សំខាន់ដោយ
មានខ្លឹមសារថ្មីជាច្រើន ក្នុងនោះមានការរួមគ្នាសហការស្រាវជ្រាវព្រឹត្តិការណ៍
​ប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ យើងខ្ញុំវាយតំលៃខ្ពស់កិច្ច​
សហប្រតិបត្តិការរបស់ផ្នែកសារមន្ទីនៃប្រទេសទាំងពីរ រួមចំណែកពូនជ្រំឲ្យទំនាក់​
ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរឡាវ-វៀតណាមជាភាតរៈ។ ក្នុងដំណាក់​កាល​
ខាងមុខ កិច្ចសហប្រតិបត្តិការត្រូវប្រមូលផ្ដុំទៅលើការស្រាវជ្រាវខ្លឹមសារ​វិទ្យាសាស្ត្រ
រៀបចំប្រមូលឯកសារពិនិត្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឲ្យត្រឹមត្រូវក្នុង​ដំណាក់កាល
ប្រវត្តិសាស្ត្រនីមួយៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ