សិល្បៈ Don Ca Tai Tu ត្រូវមានការអភិរក្សនិងអភិវឌ្ឍន៍ក្នុងជីវភាពរស់នៅរបស់មនុស្សលោក

សិល្បៈ Don Ca Tai Tu ត្រូវមានការអភិរក្សនិងអភិវឌ្ឍន៍ក្នុងជីវភាពរស់នៅរបស់មនុស្សលោក - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (Image: nguyentandung.org)

(VOVworld) – សិល្បៈ Don Ca Tai Tu ត្រូវមានការអភិរក្សនិងអភិវឌ្ឍន៍ក្នុងជីវភាពរស់នៅរបស់មនុស្សលោក។ នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានអះអាងនូវប្រការនេះក្នុងពិធីដាក់បញ្ជូនសិល្បៈ
Don Ca Tai Tu ក្នុងបញ្ជារាយនាមបេតិកភ័ណ្ឌអរូបីមនុស្សលោករបស់អង្គការអប់រំវិទ្យា
សាស្ត្រ និងវប្បធម៌ អ.ស.ប. (UNESCO)។ ពិធីនេះបានប្រារព្ធឡើងនាយប់ថ្ងៃទី ១១ កុម្ភៈ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

“ប្រទេសនិងប្រជាជនវៀតណាមកំពុងរស់នៅក្នុងសម័យកាលសកលភាវូបនីកម្មនិង
សមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ យើងត្រូវរក្សានិង
ពង្រីកតំលៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើដែលបុព្វបុរសបន្សលតុកមក។ យើងត្រូវមាន
សកម្មភាពជាក់ស្តែងនិងប្រសិទ្ធិភាពជាច្រើនដើម្បីរក្សានិងអភិរក្សបណ្ដាតំលៃដ៏ថ្លៃថ្លា
របស់ជាតិវៀតណាម។យើងរួមគ្នាដៃពង្រឹងនិងពង្រីកខឿនវប្បធម៌វៀតណាមជឿន
លឿនពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិដើម្បីខឿនវប្បធម៌វៀតណាមត្រចះ
ត្រចង់ភ្លឺស្វាងជាមួយនឹងតំលៃវប្បធម៌របស់មនុស្សលោក។”

នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើឲ្យក្រសួងវប្បធម៌កីឡានិងទេសចរណ៍
បណ្ដាខេត្តទីក្រុង សិល្បៈករសិល្បៈការិនីនៅតាមតំបន់នានាមានសកម្មភាពសិល្បៈ
 Don Ca Tai Tu ជាច្រើន និងអនុវត្តកម្មវិធីសកម្មភាពជាតិក្នុងការការពារនិងពង្រីក
តំលៃសិល្បៈនេះប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ