សិល្បករ សិល្បការនីជាង១០០នាក់ជាមួយកម្មវិធីសិល្បះត្រឡប់ Dien Bien Phu

សិល្បករ សិល្បការនីជាង១០០នាក់ជាមួយកម្មវិធីសិល្បះត្រឡប់ Dien Bien Phu  - ảnh 1
សិល្បករ សិល្បការនីជាង១០០នាក់ជាមួយកម្មវិធីសិល្បះត្រឡប់ Dien Bien Phu (VOV)

(VOV)_នាព្រឹកថ្ងៃទី៩ មិនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធសមាគមអក្សរសាស្ត្រ 
សិល្បះវៀតណាមបានរៀបចំពិធីចេញដំណើរ សំរាប់សិល្បករ សិល្បការនី​ជាង ១០០នាក់ជាមួយកម្មវិធីវិលត្រឡប់មក Dien Bien Phu។ នេះគឺ​ជា​កម្មវិធីចាប់ផ្តើមអោយ សកម្មភាពសិល្បះនានាក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍​លើកទី៦០នៃទិវាជ័យជំនះ
 Dien Bien Phu (ថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤- ថ្ងៃទី៧ ឧសភាឆ្នាំ២០១៤)។ ថ្លែងមតិនៅទី
នេះ  លោក Nguyen The Ky អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បាន
អោយដឹងថា៖

          “ ថ្ងៃនេះ ត្រឡប់មក Dien Bien វិញយើងខ្ញុំជឿជាក់ថា៖​ នេះគឺ​ជាស្ពានតភ្ជាប់
អតីតកាល​ បច្ចុប្បន្នកាល ជាមួយអនាគត។ យើងខ្ញុំក៏សង្ឃឹមថា៖​តាមរយៈសកម្ម ភាពជាច្រើនក្នុងដំណើការនេះ ដូចជា៖ត្រឡប់មកអតីត​សមរភូមិ ការរំលឹកគុណ
ចំពោះប្រជាជន…។ល។ បណ្ដាសិល្បករ សិល្បការនីនឹងមានវណ្ណកម្មថ្មីជាច្រើន
ថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ