សហគមន៍រួមដៃជួយឧបត្ថម្ភជនញៀនគ្រឿងញៀន

សហគមន៍រួមដៃជួយឧបត្ថម្ភជនញៀនគ្រឿងញៀន - ảnh 1
ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកVu Duc Dam
ថ្លែងមតិក្នុងពិធី (រូបថតៈ molisa.gov.vn)

(VOVworld)-នាថ្ងៃទី១៩មិថុនា នៅទីក្រុង​Vinh Yen ខេត្ត Vinh Phuc ភាគខាង ជើង
វៀតណាម ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម សហការ ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានរៀបចំពិធីមិទ្ទីងជួយជ្រោម ជ្រែងខែសកម្មភាពបង្ការប្រឆាំងគ្រឿងញ្ញៀនឆ្នាំ២០១៥ ដោយប្រធានបទ “សហគមន៍រួមដៃជួយឧបត្ថម្ភជនញៀនគ្រឿងញៀន”។ ថ្លែងមតិក្នុងពិធី ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​Vu Duc Dam បានអំពាវនាវឲ្យសហ គមន៍កុំរើសអើងចំពោះជនញៀនគ្រឿងញ្ញៀន ហើយត្រូវជួយឲ្យពួកគាត់ សម្របខ្លួនចូលក្នុងសង្គមនិងមានជីវភាពរស់នៅដូចជាជនធម្មតាវិញ។ ចូលរួម
ក្នុងពិធី លោក  Christopher Batt ប្រធានស្ថាប័នបង្ការប្រឆាំងគ្រឿងញឿននិង ឧក្រិដ្ឋកម្មនៃអ.ស.បប្រចាំនៅវៀតណាម បានឲ្យដឹងថា ស្ថាប័ននេះ នឹងសហ ប្រតិបត្តិការដ៏ស្អិតរមួតជាមួយវៀតណាមក្នុងការកសាងវិធីសាស្រ្តព្យាបាល
ប្រកបដោយប្រសិទ្ធិភាព និងសមស្របនឹងច្បាប់ដើម្បីដោះស្រាយរាល់បញ្ហាអំពី
គ្រឿងញ្ញៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ