សហរដ្ឋអាមេរិកសន្យាជំរុញការធ្វើកំណែទម្រង់ និង​លើកកម្ពស់​សមត្ថភាព​តភ្ជាប់របស់ សហគ្រាសខ្នាតតូចនិងមធ្យមរបស់វៀតណាម

(VOVWORLD) - ដោយមានជំនួយជាង ២២ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំនោះ គម្រោងនេះត្រូវបានគេរំពឹងថានឹងជួយឲ្យសហគ្រាសខ្នាតតូចនិងមធ្យមធ្វើសមា ហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសជាតិ។ 
សហរដ្ឋអាមេរិកសន្យាជំរុញការធ្វើកំណែទម្រង់ និង​លើកកម្ពស់​សមត្ថភាព​តភ្ជាប់របស់ សហគ្រាសខ្នាតតូចនិងមធ្យមរបស់វៀតណាម - ảnh 1 សហរដ្ឋអាមេរិកសន្យាជំរុញការធ្វើកំណែទម្រង់ និងលើកកម្ពស់សមត្ថភាពតភ្ជាប់របស់ សហគ្រាសខ្នាតតូចនិងមធ្យមរបស់វៀតណាម (រូបថត៖ ឧទាហរណ៍)

នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (US AID) រួមជាមួយខុទ្ធកាល័យរដ្ឋាភិបាល និងក្រសួងផែនការនិងវិនិយោគបានចាប់ផ្ដើមគម្រោងជំរុញការធ្វើ កំណែទម្រង់និងពង្រឹងសមត្ថភាពតភ្ជាប់សហគ្រាសខ្នាតតូចនិងមធ្យម ក្រោមជំនួយឧបត្ថម្ភដោយទីភ្នាក់ងារ US AID។ ដោយមានជំនួយជាង ២២ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំនោះ គម្រោងនេះត្រូវបានគេរំពឹងថានឹងជួយឲ្យសហគ្រាសខ្នាតតូចនិងមធ្យមធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ ផ្គង់ពិភពលោកយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសជាតិ។ សហគ្រាសខ្នាតតូចនិងមធ្យមបានស្រូបយកជាង ៩៨% នៃចំនួនសហគ្រាស និងរួមចំណែក ៤៥% នៃ ផលិតផលក្នុងស្រុកសរុប។

ទោះយ៉ាងណាកដ៏ដោយ អត្រាការធ្វើមូលដ្ឋានីយកម្មនៅវៀតណាមនៅតែមានកម្រិតទាប យោងទៅតាមស្តង់ដារតំបន់និងពិភពលោក។រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិ យោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ “បញ្ហាចំបងគឺខ្វះសមត្ថភាពតភ្ជាប់រវាងសហគ្រាសក្នុងស្រុក ជាមួយសហគ្រាសបរទេស។ នេះគឺជាបញ្ហាធំ ដែលបណ្ដាលឲ្យខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍មិនអាចប្រកបដោយចីរភាពបាន។ ជាមួយនឹងគម្រោងនេះ យើងខ្ញុំសង្ឃឹមថា បណ្ដាក្រសួង ស្ថាប័ន និងសហគ្រាសនឹងរួមសហការគ្នា ដើម្បីអភិវឌ្ឍន៍សហគ្រាសឲ្យបានល្អបំផុត”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ