ហាណូយ៖ ពិធីប្រកាសចូលរួមបណ្ដាញបណ្ដាទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ

(VOVWORLD) -ដើម្បីគាំទ្រព្រឹត្តិការណ៍នេះ មន្ទីរវប្បធម៌និងកីឡាហាណូយក៏បានរៀបចំមហោស្រព វប្បធម៌ប្រជាប្រិយក្នុងជីវភាពរស់នៅបច្ចុប្បន្ននេះ សំដៅរួមចំណែកក្នុងការផ្សព្វផ្សាយ និងឧទ្ទេសនាមដល់ប្រជាជន និងភ្ញៀវទេសចរណ៍អំពីកេរដំណែលវប្បធម៌របស់ទីក្រុង ភូមិរបរសិប្បកម្មប្រពៃណី ផលិតផលវប្បធម៌ប្រជាប្រិយក្នុងជីវភាពរស់នៅនាបច្ចុប្បន្ននេះ។
ហាណូយ៖ ពិធីប្រកាសចូលរួមបណ្ដាញបណ្ដាទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ - ảnh 1ពិធីប្រកាសចូលរួមបណ្ដាញបណ្ដាទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ 

នាយប់ថ្ងៃទី ១៣ ខែធ្នូ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីប្រកាសចូលរួមបណ្ដាញបណ្ដាទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ។ការចូលរួមបណ្ដាញបណ្ដាទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ គឺជាលក្ខខ័ណ្ឌមួយដើម្បីទីក្រុងហាណូយកសាង និងជំរុញតួនាទីប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ ជំរុញការកែលម្អទីក្រុង ផ្ដោតសំខាន់លើកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំនិង ព្រឹត្តិការណ៍វប្បធម៌ដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដើម្បីគាំទ្រព្រឹត្តិការណ៍នេះ មន្ទីរវប្បធម៌និងកីឡាហាណូយក៏បានរៀបចំមហោស្រព វប្បធម៌ប្រជាប្រិយក្នុងជីវភាពរស់នៅបច្ចុប្បន្ននេះ សំដៅរួមចំណែកក្នុងការផ្សព្វផ្សាយ និងឧទ្ទេសនាមដល់ប្រជាជន និងភ្ញៀវទេសចរណ៍អំពីកេរដំណែលវប្បធម៌របស់ទីក្រុង ភូមិរបរសិប្បកម្មប្រពៃណី ផលិតផលវប្បធម៌ប្រជាប្រិយក្នុងជីវភាពរស់នៅនាបច្ចុប្បន្ននេះ។ លោក Nguyen Duc Chungប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖

“ដើម្បីអនុវត្តន៍រាល់តម្រូវការ និងគោលដៅរបស់អង្គការយូណេស្កូនោះ យើងត្រូវផ្ដោតសំខាន់លើប្រភពកម្លាំង កសាងផែនការ ដោយបង្កលក្ខណៈងាយស្រួល ដើម្បី អ្នករចនានិងសិប្បករ រួមទាំងមនុស្សគ្រប់រូបចូលរួមកសាងទីក្រុងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ