អង្គភាពអាជីវកម្មគឺជាកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ
|
អង្គភាពអាជីវកម្មគឺជាកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៩ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
នឹងប្រព្រឹត្តទៅសន្និសីទរវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាមួយអង្គភាពអាជីវកម្ម
ឆ្នាំ ២០១៦។ នេះគឺជាព័ត៌មានដែលត្រូវបាននាំចេញនៅសន្និសីទកាសែតដែល
ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំឡើង នាព្រឹកថ្ងៃទី ២២ មេសា នៅទីក្រុង
ហាណូយ។ ដោយប្រធានបទ «ក្រុមហ៊ុនវៀតណាមគឺជាកំលាំងពលំអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់ប្រទេសជាតិ» សន្និសីទគ្រោងនឹងមានការចូលរួមរបស់អាជីវករ
ចំនួន ៥០០ នាក់។ ថ្លែងមតិនទីសន្និសីទកាសែត លោក Le Manh Ha
អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា៖
«ចំណុចពិសេសនៃសន្និសីទកលើកនេះគឺមានការចូលរួមរបស់ក្រុមហ៊ុន
វៀតណាមផងនិងក្រុមហ៊ុនមានទុនវិនិយោគបរទេសផង។ ប្រការនេះបង្ហាញ
នូវ សមភាពការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមចំពោះមជ្ឈដ្ឋាន
អាជីវករដែលមានទុនវិនិយោគពីបរទេស។ ប្រធានបទនៃសន្និសីទលើកនេះ
បានបង្ហាញ នូវស្មារតីរបស់សេចក្តីសម្រេចចិត្តមហាសន្និបាទលើកទី ១២
ក្នុងនោះ សេដ្ឋកិច្ច ឯកជនគឺជាកត្តាសំខាន់មួយក្នុងចំណោមកំលាំងពលំ
របស់ប្រទេសជាតិ។ ម្ប៉ាង ទៀត នេះគឺជាលើកដំបូងដែលសន្និសីទរវាង
នាយករដ្ឋមន្ត្រីជាមួយមជ្ឈដ្ឋានអាជី វករត្រូវបានផ្សាយផ្ទាល់លើមធ្យោបាយ
គ្រប់ប្រភេទ៕»