អង្គភាពអាជីវកម្មនៅសឹង្ហបុរីយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគរបស់វៀតណាម
(VOVWORLD) /  
|
អង្គភាពអាជីវកម្មនៅសឹង្ហបុរីយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគរបស់វៀតណាម (baodatviet.vn) |
Vovworld-នៅវេទិការពន្លឿនវិនិយោគចូលមកវៀតណាមនៅសឹង្ហបុរីនាថ្ងៃទី
២៨មេសា អង្គភាពអាជីវកម្មសឹង្ហបុរីប្រមាណ១២០និងអង្គភាពអាជីវកម្មបរទេស
ធ្វើសកម្មភាពនៅសឹង្ហបុរីបានជួបសន្ទនាជាផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ
និងវិនិយោគវៀតណាមលោក Bui Quang Vinh និងដំណាងក្រសួងស្ថាប័នមួយ
ចំនួនរបស់វៀតណាមស្ដីអំពីយន្តការគោលនយោបាយទាក់ទាញវិនិយោគបរទេស
របស់វៀតណាមនិងឱកាសវិនិយោគចូលមកវៀតណាម។
លោករដ្ឋមន្ត្រី Bui Quang Vinh បានអះអាងថា វៀតណាមកំពុងសកម្មកែលំអរបរិយាកាសវិនិយោគអាជីវកម្មរបស់ខ្លួនដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាព
អាជីវកម្មវិនិយោគក្នុងប្រទេសនិងនៅបរទេស។
ក៏នៅវេទិការនេះដែរ ដំណាងរបស់ខេត្ត Kien Giang, Nghe An និង Thanh Hoa
របស់វៀតណាម បានអំពាវនាវឲ្យអង្គភាពអាជីវកម្មសឹង្ហបុរីវិនិយោគចូលបណ្ដាខេត្ត
នេះ។ សឹង្ហបុរីកំពុងជាដៃគូរវិនិយោគផ្ទាល់បរទេស (FDI) ធំទី៣របស់វៀតណាមដោយមានគំរោងការជាង១២០០គំរោងនៅមានសុពលភាពក្នុងទុនចុះបញ្ជីសរុប
ទទួលបានជាង៣ម៉ឺនលានដុល្លារអាមេរិក៕
-VOVWORLD