អង្គភាពអាជីវកម្មអាមេរិកស្វែងរកឪកាសវិនិយោគចូលមកវៀតណាម។

អង្គភាពអាជីវកម្មអាមេរិកស្វែងរកឪកាសវិនិយោគចូលមកវៀតណាម។ - ảnh 1
រដ្ធមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមបានជួបធ្វើការជាមួយដំណាងនៃអង្គភាពអាជីវកម្មអាមេរិក។


(VOV)-នាថ្ងៃទី២៣កុម្ភៈនៅក្រុងហាណូយរដ្ធមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម Vuong
Dinh Hue បានជួបធ្វើការជាមួយដំណាងនៃអង្គភាពអាជីវកម្មអាមេរិកចំនួន៣០ ដែលកំពុងធ្វើសកម្មភាពនៅសឹង្ហបុរីមកទស្សនានិងស្វែងរកឪកាសវិនិយោគ
នៅវៀតណាម។ រដ្ធមន្ត្រី Vuong Dinh Hue បានអះអាងថា អាមេរិកជានិច្ចកាល ជាដៃគូរសំខាន់របស់វៀតណាមជាមួយការផ្លាស់ប្តូរពាណិជ្ជកម្មកើនឡើងជា
បន្តបន្ទាប់ក្នុងបណ្ដាឆ្នាំ។ រដ្ធាភិបាលនិងក្រសួងហិរញ្ញវត្ថុជានិច្ចកាលបង្ក លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មអាមេរិកមកវិនិយោគនៅវៀត
ណាម។ រដ្ធមន្ត្រី Vuong Dinh Hue បានសង្កត់ធ្ងន់ថាក្នុងរយៈពេលខាងមុខ
រដ្ធាភិបាល វៀតណាមនឹងដាក់ជូនរដ្ធសភាអនុម័ត្តវិសោធនកម្មបំពេញ
បន្ថែមច្បាប់មួយចំ នួនដើម្បីកែទំរង់យ៉ាងខ្លាំងក្លាជាងអំពីគោលនយោបាយ
និងបង្កលក្ខណៈងាយស្រួលបំផុតសំរាប់អង្គភាពអាជីវកម្ម។ រីឯ ឯកអគ្គរដ្ធទូត
អាមេរិកប្រចាំនៅ សឹង្ហបុរី និងជាប្រធានគណៈប្រតិភូអង្គភាពអាជីវកម្ម David
Adelman បាន អះអាង ថាការមានវត្តមានរបស់អង្គភាពអាជីវកម្មនានានៅក្នុង ជំនួបសន្ទនានេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់អង្គភាពអាជីវកម្ម អាមេរិកដល់ទីផ្សារវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ