អ្នកបោះឆ្នោតជឿជាក់ទៅលើរដ្ឋសភានីតិកាលទី១៤
![អ្នកបោះឆ្នោតជឿជាក់ទៅលើរដ្ឋសភានីតិកាលទី១៤ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_07_29/43b89f87-5aa6-4f60-906e-7dc6906cc5c1.jpg) |
អ្នកបោះឆ្នោតជឿជាក់ទៅលើរដ្ឋសភានីតិកាលទី១៤ |
(VOV)_ព្រឹត្តិការណ៍ ក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម នីតិកាលទី១៤
នាពេលកន្លងទៅ ទទួលបានការយកចិត្តទុកដាក់ជាច្រើន ពីអ្នកបោះឆ្នោតក្នុងទូ
ទាំងប្រទេស។ អ្នកបោះឆ្នោត Tran Van Hai នៅស្រុក Tam Duong ខេត្ត Lai Chau បាន
អោយដឹងថា៖
“ ខ្ញុំយល់ឃើញថា៖ សម័យប្រជុំលើកនេះ គុណភាពសមាជិកសភាត្រូវបានលើក
កំពស់ជាច្រើន។ ខ្ញុំមានគោលបំណងថា៖សមាជិកសភា នីតិកាលនេះត្រូវមានគំនិត
គិតគូរបស់ខ្លួនឯង ថ្លែងមតិនៅក្នុងកិច្ចប្រជុំត្រូវស្ដីអំពីបញ្ហានានាដែលអ្នកបោះ
ឆ្នោតយកចិត្តទុកដាក់ច្រើន។”
រីឯ អ្នកបោះឆ្នោត Pham Mai Huong ស្រុក Tran Yen ខេត្ត Yen Bai បាន
អោយដឹងថា៖
“ សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមបានជ្រើសតាំងថ្នាក់ដឹកនាំស្នូល
ដើម្បីដឹកនាំប្រទេសជាតិ។ យើងខ្ញុំមានគោលបំណងថា៖ ថ្នាក់ដឹកនាំនេះនឹងខំប្រឹង
ប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន បំរើប្រទេសជាតិ កសាងប្រទេសវៀតណាម
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕”