អ្នកមុខអ្នកការ និងពុទ្ធបរិស័ទអបអរសាទរបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៦

(VOVWORLD) - នៅព្រឹកថ្ងៃទី១៥ ខែឧសភា ដែលជាថ្ងៃពេញបូណ៌មី ខែពិសាខ បុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៦ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅតាមមូលដ្ឋានជាច្រើន។ 
អ្នកមុខអ្នកការ និងពុទ្ធបរិស័ទអបអរសាទរបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៦ - ảnh 1ព្រះតេជគុណ Thich Tri Quang ប្រធានស្ដីទីសមាគមពុទ្ធសាសនាវៀតណាម (រូបថត៖ VNA)

អញ្ជើញអបអរសាទរបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៦ - ប្រតិទិនសុរិយគតិ ២០២២ នៅទីក្រុង Can Tho នាព្រឹកថ្ងៃទី ១៥ ឧសភា លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្ញើសារលិខិតអបអរសាទរដល់អ្នកមុខអ្នកការ និងពុទ្ធបរិស័ទវៀតណាមទាំងអស់នៅទីក្រុង Can Tho នូវសុខភាពល្អ និងសុខសាន្ត។ លោក Tran Thanh Man មានគោលបំណងថា អ្នកមុខអ្នកការ និងពុទ្ធបរិស័ទនឹងបន្តកសាងផែនមហាសាមគ្គីជាតិ ឯកភាពសាសនា រួមចំណែកកសាងប្រទេសវៀតណាមដែលមានប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

នាព្រឹកថ្ងៃទី ១៥ ឧសភា នៅទីក្រុងហូជីមិញ មជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម និងគណៈកម្មាធិការប្រតិបត្តិនៃពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញបានប្រារព្ធពិធីបុណ្យនៅមជ្ឈមណ្ឌលរដ្ឋបាល-វប្បធម៌-វិញ្ញានវៀតណាម  Quoc Tu (ខ័ណ្ឌទី ១០) ។ ព្រះតេជគុណ Thich Tri Quang ប្រធានស្ដីទីសមាគមពុទ្ធសាសនាវៀតណាមមានពុទ្ធដីការថានេះគឺជាឱកាសសម្រាប់សហគមន៍អ្នកមុខអ្នកការ និងពុទ្ធបរិស័ទ រំលឹកឡើងវិញនូវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ សញ្ជឹងគិតអំពីការប្រៀនប្រដៅរបស់ព្រះសង្ឈ នាំមនុស្សជាតិទៅរកសន្តិភាព ភាពសុខសាន្ត និងសុភមង្គល។

បុណ្យវិសាខបូជាត្រូវបានប្រារព្ធឡើងតាមទំនៀមទម្លាប់របស់ពុទ្ធសាសនានៅខេត្ត Tien Giang នៅព្រឹកថ្ងៃទី ១៥ ខែឧសភា។ ព្រះតេជគុណ Thich Quang Loc អនុប្រធានក្រុមប្រឹក្សាប្រតិបត្តិពុទ្ធសាសនាខេត្ត Tien Giang មានពុទ្ធដីការថា៖“គណៈកម្មការប្រតិបត្តិពុទ្ធសាសនាខេត្ត Tien Giang បានប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីសូត្រធម៌ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រុងចម្រើនដល់ប្រទេសជាតិ ឱ្យជៀសផុតពីជំងឺរាតត្បាត” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ