អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ចូលរួមពិធីវិមហាសក្ការៈបូជា Hai Ba Trung

ព្រឹកថ្ងៃទី ២៨ មករា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានចូលរួម
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១៩៧២ ទិវានៃការធ្វើកុប្បកម្ម Hai Ba Trung ដែលបាន
ប្រព្រឹត្តទៅនៅ ឃុំ Me Linh ស្រុក Me Linh ខេត្ត Vinh Phuc ។ ក្នុងឪកាសនេះ អនុប្រធាន
 Nguyen Thi Doan បានអះអាងថា៖ ថ្ងៃទីនេះប្រចាំឆ្នាំ ប្រជាជនក្នុង ទូទាំងប្រទេស ឆ្ពោះ
ទៅពិធីបុណ្យ Hai Ba Trung សំដៅបង្ហាញពីគុណធម៌ ហូបទឹកនឹកដល់ប្រភពដើម។ អនុប្រធានរដ្ឋវៀតណាម មានគលបំណងថា៖ ស្រុក Me Linh បន្តសាមគ្គី អនុវត្តល្អនូវ
បណ្កាភារកិច្ច ក្នុងឆ្នាំ២០១២ ដូចជា៖ ការកសាងជនបទថ្មី កិច្ចការកាត់បន្ថយភាពក្រីក្រ
ជាដើម។ បន្ទាប់ពិធី រំលឹកខួបអនុស្សាវរីយ៍ អនុប្រធាន  Nguyen Thi Doan រួមជាមួយបណ្ដា
តំណាង និងប្រជាជន បានអុជធូបនៅ វិហាសក្ការៈបូជា Hai Ba Trung។ ពិធីវិហាសក្ការៈ
បូជា Hai Ba Trung ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ៨ ខែទី១តាមចន្ទគតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ