អនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលអំពីព័ត៌មានកិច្ចការបរទេសដំណាក់កាល២០១៣-២០២០។

អនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលអំពីព័ត៌មានកិច្ចការបរទេសដំណាក់កាល២០១៣-២០២០។ - ảnh 1
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son (vov.vn)


        VOV-នាព្រឹកថ្ងៃទី២៦មិថុនានៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិង​ផ្សព្វ​
ផ្សាយ​វៀតណាមបានរៀបចំសន្និសីទអនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល​
អំពី​ព័ត៌មានកិច្ចការបរទេសដំណាក់កាល២០១៣-២០២០។ កម្មវិធីសកម្មភាព
របស់​រដ្ឋាភិបាលអំពីព័ត៌មានកិច្ចការបរទេសដំណាក់កាល២០១៣-២០២០ជា
មួយបណ្ដា​គោលដៅដូចជា​បង្កការបោះជំហានផ្លាស់ប្តូរជាសារវន្តក្នុងកិច្ចការ
គ្រប់គ្រងរដ្ឋ​អំពី​ព័ត៌មានកិច្ចការបរទេសនិងសកម្មភាពព័ត៌មានកិច្ចការបរទេស
ធានាការគ្រប់គ្រង​ប្រមូលផ្ដុំឯកភាពរបស់រដ្ឋាភិបាលនិងបង្កើនកិច្ចសហការក្នុង
ការងារព័ត៌មានកិច្ច​ការបរទេសជាដើម។ ថ្លែងមតិសន្និដ្ឋាននៅសន្និសីទ រដ្ឋមន្ត្រី
ក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយ​វៀតណាមលោក Nguyen Bac Son បានវាយតំលៃ
ថា​ការងារ​ព័ត៌មាន​កិច្ចការបរទេសក្នុងរយៈពេលកន្លងមកទទួលបានសមិទ្ធិ
សំខាន់ជាច្រើនរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។​ ស្ដីពីភារកិច្ចព័ត៌មាន​កិច្ចការ​បរទេសក្នុងរយៈពេលខាងមុខ រដ្ឋមន្ត្រី Nguyen Bac
Son បានលើកច្បាស់ថា៖

        “យើងត្រូវបន្តជ្រួតជ្រាបសេចក្តីសំរេចចិត្តរបស់ការិយាល័យនយោបាយអំពី
សមាហរណកម្មអន្តរជាតិ។ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយនឹងសហការជាមួយ​គណៈកម្មាធិការបញ្ជាជាតិអំពីព័ត៌មានកិច្ចការបរទេសកសាងផែនការព័ត៌មាន
កិច្ចការបរទេសឆ្នាំ២០១៤។ ទី២ កសាងកម្មវិធីសកម្មភាពរបស់ក្រសួងព័ត៌មាន
និង​ផ្សព្វ​ផ្សាយ​អំពីព័ត៌មានកិច្ចការបរទេសដំណាក់កាល២០១៣-២០២០។ ទី៣
បន្ត​ណែនាំខេត្តក្រុងផ្នែកនានាអនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលអំពី
ព័ត៌មានកិច្ចការបរទេសក្នុងដំណាក់កាល២០១៣-២០២០៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ