អាមេរិកនឹងពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតក្នុងវេទិកាតំបន់អាស៊ាន (ARF)

អាមេរិកនឹងពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតក្នុងវេទិកាតំបន់អាស៊ាន (ARF)  - ảnh 1
កិច្ចប្រជុំ ARF ឆ្នាំនេះនឹងក្ៅឡើងដោយសារបញ្ហាសមុទ្រខាងកើត
(រូបថតៈ AFP)


(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិកឲ្យ
ដឹងថា ភាពតានតឹងនៅសមុទ្រខាងកើតនឹងជាប្រធានបទសំខាន់១ក្នុងចំណោម
ប្រធានបទ នៃវេទិកាតំបន់អាស៊ាន ARF ២០១៤ ដែលនឹងប្រព្រឹត្តទៅនៅមីយ៉ាន់
ម៉ានាពេលខាងមុខ។ នេះជាសេចក្តីប្រកាសរបស់ឧបការីរដ្ឋមន្រ្តីការបរទេសអា
មេរិក​ទទួលបន្ទុកបណ្តាបញ្ហាអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក Daniel Russel ក្នុងសន្និ
សីទ កាសែតនៅទីក្រុងវ៉ស៊ីនតោន នាព្រឹកថ្ងៃទី៥សីហា (តាមម៉ោងតំបន់)។លោក
Russel ឲ្យដឹងថា ក្នុងវេទិកាលើកនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នឹងលើកឡើងអំពីការព្រួយបារម្ភរបស់អាមេរិក អំពីសភាពការនៅសមុទ្រ ខាង
កើត ក៏ដូចជាចែករំលែកទស្សនៈរបស់អាមេរិកអំពីគោលការណ៍បញ្ជាណែនាំ ទូទៅដើម្បីអនុវត្តន៍សម្រាប់ភាគីនានាក្នុងកាដោះស្រាយជំលោះ។ លោក Daniel
Russel បានសង្កត់ធ្ងន់ថា៖

        “អាមេរិករក្សាគោលជំហរអព្យាក្រិត ក្នុងបញ្ហាអធិបតេយ្យភាព ប៉ុន្តែមិនធ្វើ
ជា អព្យាក្រិតក្នុងរាល់បញ្ហាទាក់ទិនដល់ការប្រព្រឹត្តរបស់ភាគីនានាឡើយ។ប្រ
កានេះ មាន័យថា ភាគីទាក់ទិននានា មានភារកិច្ចបង្ហាញច្បាស់នូវការទាមទារ
អធិបតេយ្យ​ភាពរបស់ខ្លួនឲ្យស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា
អ.ស.បស្តីពី ច្បាប់សមុទ្រ ១៩៩២ (UNCLOS)”។

        លោក Russel ក៏ឲ្យដឹងដែរថា លោក John Kerry នឹងមានការចែករំលែក ទស្សនៈអំពីភាពចាំបាច់ក្នុងការជម្រុញ និងសុក្រិតក្រមប្រតិបត្តិរបស់ភាគីនានា
នៅ សមុទ្រខាងកើតរវាងអាស៊ានជាមួយចិន សំដៅបន្ថូស្រាលភាពតានតឹង
នាបច្ចុប្បន្ន នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ