អាស៊ានបន្តឆ្ពោះទៅការកសាងសហគមន៍នាឆ្នាំ ២០១៥

(VOVworld) – នាថ្ងៃទី ១១ មេសា អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បាន
ចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន សន្និសីទក្រុមប្រឹក្សាសហ គមសន្តិសុខ-នយោបាយអាស៊ានលើកទី ៩ (APSC-៩) និងសន្និសីទក្រុមប្រឹក្សាសម្របសម្រួល
អាស៊ានលើកទី ១២ ដើម្បីត្រៀមរៀបចំសំរាប់សន្និសីទកំពូលអាស៊ានលើក ទី ២២ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ២៤ និងទី ២៥ មេសា នៅទីក្រុង Banda Seri Begawan
ប៊្រុយណេ។ ថ្លែងមតិនៅបណ្ដាសន្និសីទនេះ លោក Le Luong Minh បានឲ្យដឹងថា៖ បណ្ដាខឿនសេដ្ឋកិច្ចគ្រោងទទួលបានកំណើន ៥.៥% ក្នុងឆ្នាំ ២០១៣ បើប្រៀបនឹង
៥.៣% ក្នុងឆ្នាំ ២០១២។ ដោយឈរលើមូលដ្ឋាននេះអាស៊ានត្រូវបង្កើនការខំប្រឹងប្រែង
ដើម្បីសម្រេចគោលដៅកសាង សហគមអាស៊ានចំកាលកំណត់ នាថ្ងៃទី ៣១ ធ្នូ ឆ្នាំ
២០១៥។

អាស៊ានបន្តឆ្ពោះទៅការកសាងសហគមន៍នាឆ្នាំ ២០១៥ - ảnh 1
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន (Image: Internet)

អគ្គលេខាធិការអាស៊ានបានលើកច្បាស់ថា​៖ លើវិស័យកសាងសហគមន៍ APSC កិច្ចព្រមព្រៀងជិតស្និតនិងសហប្រតិបបត្តិការនៅអាស៊ី-អាគ្នេយ៍ (TAC) បាន
ទាក់ ទាញការចូលរួមរបស់ ប៉្រេស៊ីល អង់គ្លេស និងសហភាពអឺរ៉ុប (EU)។ យន្តការ សន្និសីទរដ្ឋមន្ត្រីការពារប្រទេសអាស៊ាន (ADMM) កំពុងបន្តការត្រៀមរៀបចំ បណ្ដាញរក្សាសន្តិភាពអាស៊ាន។ តាមរយៈការសន្ទនា បណ្ដាប្រទសអាស៊ាន​ដំណើរការហ្វឹកហាត់ក្នុងក្របខ័ណ្ឌការជំនួយមនុស្សធម៌នឹងទប់ទល់នឹងគ្រោះ
មហន្តរាយធម្មជាតិ (HADR)។  នាខែ មករា ឆ្នាំ ២០១៣ ប្រទេសអាស៊ាននានា
បានចុះហេត្ថលេខាលើអនុសញ្ញាប្រឆាំងនឹងភេវរកម្ម (ACCT) និងបន្តការខំប្រឹង
ប្រែងក្នុងក្របខ័ណ្ឌផែនការសកម្មភាពប្រឆាំងនឹងភេវរកម្មលើគ្រប់វិស័យរបស់
អាស៊ាន (ACPoA on CT)។

លោក Le Luong Minh បានអះអាងទៀតថា៖ អាស៊ានកំពុងពិនិត្យមើលការចូលរួម
ប្លុករបស់ប្រទេស Timor Leste ។ ទន្ទើមនឹងនោះ អាស៊ានជំរុញការដោះស្រាយ
រាល់ជំលោះដោយសន្តិវិធី ជាពិសេសគឺជំលោះអធិបតេយ្យភាពដែនដីលើសមុទ្រ
ខាងកើតសំដៅរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់ ដោយឈរ លើមូលដ្ឋាននៃ
សេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះ
ទៅការបង្កើតក្រមសិលធម៌លើសមុទ្រខាងកើត (COC)។ ស្តីពី យថាទស្សនិងការ
អភិវឌ្ឍន៍របស់អាស៊ានក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ អគ្គលេខា ធិការ Le Luong Minh បានចាត់ទុកថា៖ ប្រទេសអាស៊ាននានាត្រូវបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
របស់ខ្លួន ដើម្បីអាស៊ានក្លាយទៅជាប្លុកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា សមាហរណកម្ម
ខឿនសេដ្ឋកិច្ចលកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ