APEC ឆ្នាំ ២០១៧ ប្តេជ្ញាគោលដៅ Bogor និងតួនាទីតភ្ជាប់របស់វៀតណាម

(VOVWORLD) - ការដាក់ចេញគោលដៅ Bogor នៃវេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) គឺជារបត់សំខាន់ក្នុងប្រវត្តិសាស្ត្រកកើតឡើងនិង អភិវឌ្ឍន៍នៃអង្គការនេះ។ ក្នុងអំឡុងជាង ២ ទស្សវត្សកន្លងទៅ  APEC ទទួលបាន ស្នាដៃគួរឲ្យគូសសម្គាល់ខាងសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគដែលបាន ស្តែងឡើងលើវិស័យផ្សេងពីគ្នា។ ចំពោះមុខនិន្នាការសកលភាវូបនីយកម្មនិងនិន្នាការ គាំពារពាណិជ្ជកម្មដែលកំពុងកាន់តែកើនឡើង ជាងពេលណាៗទាំងអស់ ដើម្បីសម្រេចគោលដៅ Bogor ត្រូវធ្វើការប្តេជ្ញាចិត្តធំធេងពីបណ្ដាខឿនសេដ្ឋកិច្ចជាសមា ជិក APEC។ 
APEC ឆ្នាំ ២០១៧ ប្តេជ្ញាគោលដៅ Bogor និងតួនាទីតភ្ជាប់របស់វៀតណាម - ảnh 1 APEC ឆ្នាំ ២០១៧ ប្តេជ្ញាគោលដៅ Bogor និងតួនាទីតភ្ជាប់របស់វៀតណាម

(VOVworld) – គោលដៅ Bogor ត្រូវបានអនុម័តតាំងពីសន្និសីកំពូល APEC លើកទី ២ នាឆ្នាំ ១៩៩៤ នៅទីក្រុង Bogor ឥណ្ឌូណេស៊ី តាមនោះ កំណត់ APEC ជាតំបន់សេរីភាពនិង បើកទូលាយខាងពាណិជ្ជកម្មនិងវិនិយោគនាឆ្នាំ ២០១០ ចំពោះបណ្ដាខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ និងនាឆ្នាំ ២០២០ ចំពោះបណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។ គោលដៅនេះ បានក្លាយទៅជាទិសដៅសំរាប់កិច្ចសហប្រតិបត្តិការ APEC ដល់ឆ្នាំ ២០២០ ដែលនាំ APEC ក្លាយទៅជាតំបន់សេរីភាវូបីយកម្មពាណិជ្ជកម្មនិងវិនិយោគជួរមុខលើពិភព លោក។

        ល្បឿនសេរីភាវូបនីយកម្មពាណិជ្ជកម្មគួរឲ្យចាប់អារម្មណ៍

        ក្នុងអំឡុងជាង ២ ទស្សវត្យ APEC ទទួលបានស្នាដៃគួរឲ្យចាប់អារម្មណ៍ខាងសេរី ភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគដែលស្តែងឡើងលើវិស័យផ្សេងៗគ្នា។ តាមរបាយការណ៍វាយតំលៃពាក់កណ្ដាលអំពីល្បឿនអនុវត្តគោលដៅ Bogor ដែល APEC បានប្រកាសនាឆ្នាំ ២០១៦ កំរិតសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ ការ បើកទូលាយទីផ្សារនាបច្ចុប្បន្នរបស់ APEC បានហួសកំរិតច្រើនបើប្រៀបនឹងរយៈពេល គោលដៅ Bogor ត្រូវបានដាក់ចេញ។ ប្រការនេះបាននាំ APEC ក្លាយទៅជាតំបន់ សកម្មបំផុតលើពិភពលោក រួមវិភាគទានសំខាន់សំរាប់ភាពសម្បូររុងរឿងរួមក្នុងតំបន់ រួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើតថែមទៀតការងារធ្វើសំរាប់ប្រជាជន។ នាយក មជ្ឈមណ្ឌលស្រាវជ្រាវ APEC នៅវៀតណាម បណ្ឌិត Tran Viet Thai  បានចាត់ទុកថា៖                             «របាំងខាងពន្ធគយនិងបែបបទរដ្ឋបាលត្រូវបានលុបចោល បទដ្ឋានច្រើនត្រូវ បានឯកភាពនិងលើកកំពស់។ កម្មវិធីសហហប្រតិបត្តិការបច្ចេកទេសនានាត្រូវបាន រៀបចំឡើងដែលជួយឲ្យបណ្ដាខឿនសេដ្ឋកិច្ចសមាហរណកម្មនិងតភ្ជាប់កាន់តែល្អ ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ ពីនោះ បង្កើតឡើងខ្សែសង្វាក់ផ្គត់ផ្គង់ សង្វាក់ផលិតកម្មរួមវិភាគទានតភ្ជាប់មជ្ឈដ្ឋានសហគ្រាសជាមួយគ្នា។»

        កំរិតសេរីភាវូបនីយកម្មដ៏ស៊ីជម្រៅរបស់ APEC ត្រូវបានបង្ហាញក្នុងការកើនឡើង យ៉ាងខ្លាំងនៃបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងពាណិជ្ជ កម្មក្នុងតំបន់ (RTA)។ ក្នុងអំឡុង ២០ ឆ្នាំ កន្លងទៅ ចាប់ពីឆ្នាំ ១៩៩៦ ដល់ ២០១៦ ចំនួនកិច្ចព្រមព្រៀងពាណិជ្ជកម្ម FTA/RTA កើនឡើងពី ២២ ដល់ ១៥២។ ក្រៅពីនោះ APEC ត្រូវបានចាត់ទុកជាទីកន្លែងដើម្បីការផ្តើមគំនិតអំពីសមាហរណកម្មតភ្ជាប់នឹង ការអភវិឌ្ឍន៍ចាប់បដិសន្ធិ។ ម្យ៉ាងទៀត ទោះជាវេទិកាសេដ្ឋកិច្ចក្តី ប៉ុន្តែ ក្នុងក្របខ័ណ្ឌ APEC ការសន្ទនានៅទីនេះរវាងមជ្ឈដ្ឋានថ្នាក់ដឹកនាំជាន់ខ្ពស់រួមវិភាគទានចូលក្នុងការ ធានាស្ថិរភាពនយោបាយតំបន់ ឆ្ពោះទៅគោលដៅដើម្បីភាពសម្បូររុងរឿងរួមនៃតំបន់។

         APEC ឆ្នាំ ២០១៧ ប្តេជ្ញាជំរុញយ៉ាងខ្លាំងការសម្រេចគោលដៅ Bogor

        ថ្វីបើដូច្នេះក្តីសមាជិក APEC នានាកំពុងប្រឈមមុខនឹងការសាកល្បងមិនតុច តូចដើម្បីអនុវត្តគោលដៅ Bogor តាមកាលកំណត់ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ក្នុងកាលៈទេសៈ សេដ្ឋកិច្ចសកលបច្ចុប្បន្នមានការខុសប្លែកគ្នាឆ្ងាយប្រើប្រៀបនឹងពេលវេលាគោលដៅ Bogor ត្រូវបានដាក់ចេញ។

        បន្តជំរុញការសម្រេចគោលដៅ Bogor គឺជាអាទិភាពសំខាន់មួយក្នុងរបៀបវារៈ របស់ APEC ឆ្នាំ ២០១៧។ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០១៧ វៀតណាមរួមជាមួយប្រទេសជាសមាជិកអនុវត្តយ៉ាងសកម្មការផ្តើមគំនិតសំដៅដោះ ស្រាយរបាំងនៅសេសសល់ ហើយបង្កើតការតភ្ជាប់ក្នុងប្លុកសំដៅឆ្ពោះទៅការនុវត្ត គោលដៅ Bogor ប្រកបដោយជោគជ័យ នាឆ្នាំ ២០២០។ អតីតនាយកមជ្ឈមណ្ឌល ស្រាវជ្រាវ APEC នៅអូស្រ្តាលី លោក Ken Waller បានចាត់ទុកថា៖

        «វៀតណាមបានអនុវត្តល្អតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC។ យើងខ្ញុំបានមាន ការពិភាក្សាប្រកបដោយប្រសិទ្ធភាព របៀបវារៈនិងបណ្ដាខ្លឹមសារអាទិភាពសុទ្ធតែ ច្បាស់លាស់ហើយជាការយកចិត្តទុកដាក់រួមនៃប្រទេសជាសមាជិកទាំងឡាយ។ ខ្ញុំចាត់ទុកថា៖ ការងារដែលវៀតណាមអនុវត្តឆ្នាំនេះក្នុងឋានៈជាប្រធានឆ្នាំ APEC ២០១៧ ប្រកបដោយប្រសិទ្ធភាព។»

        ប្រធានបទ «បង្កើតកំលាំងចលករ រួមជាមួយគ្នាពូនជ្រំអនាគតរួម» ត្រូវបានអនុវត្ត ជាក់ស្តែងតាមរយៈអាទិភាពសហប្រតិបត្តិការចំនួន ៤ ជាពិសេសគឺបញ្ហាកំណើនលើ គ្រប់ដណ្តបដែលជាអាទិភាពសហប្រតិបត្តិការជួរមុខគេក្នុងកាលៈទេសៈសេដ្ឋកិច្ច សកលមិនទាន់បានស្តារឡើងវិញទាំងស្រុងវិសមភាពកាន់តែកើនឡើងដែលលើកទឹកចិត្តសំរាប់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក។ ប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការសេដ្ឋកិច្ច APEC លោក Don Campell បានឲ្យដឹងថា៖

        «យើងគប្បីវាយតំលៃបញ្ហាកំណើនពីទស្សនៈលើគ្រប់ជ្រុងជ្រោយ។ យើងគប្បី ធានាថា៖ កំណើនក្នុងសតវត្សទី ២១ គឺនិរន្តរភាព ព្រមទាំង យកចិត្តទុកដាក់ដល់ បរិស្ថាន បំរ៉ែបំរួលអាកាសធាតុ ហើយត្រូវធានាបណ្ដាលទ្ធផលដែលយើងទទួលបាន នាំមកនូវផលប្រយោជន៍សំរាប់បរិស្ថាន សុខភាពនិងភាពសម្បូររុងរឿងសេដ្ឋកិច្ច។ ច្បាស់លាស់ថា៖ យើងមិនអាចព្យាករណ៍អនាគតបានឡើយ។ ប៉ុន្តែ ប្រសិនបើក្រឡែកមើលឡើងវិញបណ្ដាប្រទេសដែលកំពុងមានកំណើនយ៉ាងខ្លាំងក្លាដូចចិនវៀតណាមនិងឥណ្ឌូណេស៊ីយើងអាចជឿជាក់ថា៖ APEC នឹងមានកំណើនយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ក្នុងរយៈពេល ២០ ដល់ ៣០ ឆ្នាំខាងមុខ។»

        ដើម្បី APEC អាចប្តេជ្ញាគោលដៅ Bogor គប្បីមានឆ័ន្ទៈនយោបាយរឹងមាំនៃ បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដូចជាក្តីសង្ឃឹមការស្រុះចិត្តគំនិតរវាងក្រុមៗក្នុងសង្គម ដូចជា សហគ្រាស ប្រជាពលករ  ប្រជាជន អំពីផលប្រយោជន៍របស់ពាណិជ្ជកម្មសេរី ក្នុងនោះ សំខាន់បំផុតគឺកំលាំងចលករនៃកំណើននិងស្ថិរភាពដែលត្រូវបានបង្ហាញជាក់ ស្តែងក្នុងអំឡុង ២ សតវត្សកន្លងទៅ។ APEC ឆ្នាំ ២០១៧ នៅវៀតណាមបាននិងកំពុង ជំរុញការបង្កើតទំនុកទុកចិត្តនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ