APPF ជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - ប្រព្រឹត្តទៅក្នុងកាលៈទេសៈ ដែល APPF គម្រប់រយៈពេល២៥ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍នោះ កិច្ចប្រជុំលើក នេះដាក់ចេញគោលដៅ គឺត្រូវផ្លាស់ប្ដូរថ្មីរបៀបវារៈ កំណត់ទស្សនៈវិស័យថ្មីសំរាប់ APPF ក្នុងដំណាក់កាលអភិវឌ្ឍន៍ជាបន្ត។
APPF ជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក្នុងកិច្ចប្រជុំត្រៀមរៀបចំឲ្យ APPF ២៦ (រូបថត៖ VOV)


 
នាថ្ងៃ ទី១៨ មករា កិច្ចប្រជុំជាប្រចាំលើកទី២៦របស់វេទិកា សភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APPF) នឹងប្រារព្ធនៅរដ្ឋធានីហាណូយ ដោយមានការ ចូលរួមរបស់ថ្នាក់ដឹកនាំ សភាជាសមាជិកទាំងអស់។ ប្រព្រឹត្តទៅក្នុងកាលៈទេសៈ ដែល APPF គម្រប់រយៈពេល២៥ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍នោះ កិច្ចប្រជុំលើក នេះដាក់ចេញគោលដៅ គឺត្រូវផ្លាស់ប្ដូរថ្មីរបៀបវារៈ កំណត់ទស្សនៈវិស័យថ្មីសំរាប់ APPF ក្នុងដំណាក់កាលអភិវឌ្ឍន៍ជាបន្ត។ កិច្ចប្រជុំ APPF លើកទី២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ទី២១ មករា នៅ ទីក្រុងហាណូយ។ នេះជាព្រឹត្តិការណ៍នយោបាយកិច្ចការបរទេសសំខាន់របស់ វៀតណាមក្នុងឆ្នាំ២០១៨។

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ បណ្ដាសមាជិកសភានឹង ចូលរួមសម័យប្រជុំចំនួន៥រួមមាន សម័យប្រជុំសមាជិកាសភា និងសម័យប្រជុំ ពេញអង្គក្រោមប្រធានបទ៖ នយោបាយនិងសន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបតិ្តការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបញ្ហា APPF នានា។ កិច្ចប្រជុំ ក៏នឹងអនុម័តលើសេចក្ដីថ្លែងការណ៍រួមនិងសេចក្ដីសំរេចចិត្តផងដែរ។

APPF ២៦ ដើម្បីការអភិវឌ្ឍក្នុងតំបន់

ប្រព្រឹត្តទៅក្រោយពីកិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang នោះ APPF ២៦ មានមូលបទ “ទំនាក់ទំនងដៃគូ សភាដើម្បីសន្តិភាព ការច្នៃប្រឌិតនិងការ អភិវឌ្ឍដោយចីរភាព”។ ប្រធានបទនេះឆ្លុះបញ្ចាំងនូវនិន្នាការអភិវឌ្ឍន៍របស់ការទូត សភាលើពិភពលោក ជាពិសេសនៅវេទិកាពហុភាគីនានា។ សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍដោយចីរភាពជាការយកចិត្តទុកដាក់រួមរបស់សហគមន៍ អន្តរជាតិ។ លោក Vu Hai Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃ រដ្ឋសភាវៀតណាម ឲ្យដឹងថា៖

“កិច្ចប្រជុំ APEC បានអនុម័តលើសារដ៏ខ្លាំងក្លាដើម្បីជំរុញសេដ្ឋកិច្ចក្នុង តំបន់។ រាល់កិច្ចព្រមព្រៀងនោះ ចាំបាច់ត្រូវមានការអនុម័តរបស់រដ្ឋសភាដែរ។ ដោយហេតុនេះ តួនាទីរបស់ សភាសំខាន់ណាស់ ក្នុងការធ្វើស្ថាប័នភាវូបនីយ កម្ម និងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ។ រាល់បញ្ហាទាក់ទិនដល់ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ឬសន្តិសុខស្បៀងអាហារ បង្ការប្រឆាំង ភេរវកម្មនិងបទល្មើសឆ្លងដែន គឺជាបញ្ហាដែល សភាសមាជិកនានាយកចិត្តទុក ដាក់ពិសេសក្នុងកិច្ចប្រជុំលើកនេះ”។

APPF ជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 2 អ្នកយកព័ត៌មាន VOV ធ្វើសម្ភាសន៍ជាមួយលោក Vu Hai Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា (របថត៖ VOV)


ការរួមវិភាគទានជាក់ស្ដែងរបស់វៀតណាម

នេះជាលើកទី២ហើយ ដែលរដ្ឋសភាវៀតណាមរៀបចំកិច្ចប្រជុំ APPF។ ក្នុងឋានៈ ជាប្រធាន APPF ២៦ រដ្ឋសភាវៀតណាមបន្តអះអាងនូវតួនាទីសកម្ម ការរួមវិភាគ ទានជាក់ស្ដែងទៅក្នុងរបៀបវារៈកិច្ចប្រជុំ ធានាតុល្យភាពរវាងផលប្រយោជន៍ របស់វៀតណាមជាមួយផលប្រយោជន៍រួមរបស់តំបន់។ ចំណុចលេចធ្លោក្នុងកិច្ច ប្រជុំលើកនេះគឺ ដើម្បីគូសសញ្ញានូវដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ APPF រដ្ឋ សភាវៀតណាមបានលើកសំណើរស្ដីពីពង្រាង “សេចក្ដីថ្លែងការណ៍ទីក្រុង ហាណូយ - ទស្សនៈវិស័យថ្មីនៃទំនាក់ទំនងដៃគូ សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។ លោក Vu Hai Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យ ដឹងថែមទៀតថា៖

“វៀតណាមបានឧទ្ទេសនាមពង្រាងសេចក្ដីសំរេចចិត្តចំនួន៦ ទាក់ទិនដល់ បញ្ហាសន្តិភាព សន្តិសុខ ការអភិវឌ្ឍចីរភាព បម្រែបម្រួលអាកាសធាតុ កិច្ចសហ ប្រតិបត្តិការក្នុងតំបន់ សន្តិសុខស្បៀងអាហារ និងការពង្រីកតំលៃវប្បធម៌ដើម្បី ជំរុញទេសចរណ៍។ យើងខ្ញុំក៏លើកសំណើរជាមួយ សភាសមាជិកដទៃទៀតដើម្បី ចេញសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយ ស្ដីពីទស្សនៈវិស័យថ្មីក្នុងទំនាក់ទំនង ដៃគូ សភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមចំណែកជំរុញគោលដៅនានា ក្នុងរបៀបវារៈ២០៣០ស្ដីពីការអភិវឌ្ឍចីរភាពរបស់អ.ស.ប ក៏ដូចជាការសន្យា របស់ប្រទេសសមាជិកទាំងអស់ក្នុងកិច្ចប្រជុំ APEC ២០១៧ នៅទីក្រុង Da Nang ផងដែរ”។

វៀតណាមបានត្រៀមខ្លួនជាស្រេចសំរាប់កិច្ចប្រជុំជាប្រចាំលើកទី២៦របស់ វេទិកា សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ការរៀបចំប្រកបដោយជោគជ័យ ព្រឹត្តិការណ៍នេះ ជាស្នាដៃសំខាន់ក្នុងកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាមនីតិ កាលទី១៤ ហើយបន្តសរឲ្យឃើញភាពម្ចាស់ការរបស់វៀតណាមក្នុងដំណើរការ ធ្វើសមាហរណកម្មអន្តរជាតិ៕  ្

ប្រតិកម្មទៅវិញ

ផ្សេងៗ