APPF ២៦៖ បង្គោលថ្មីក្នុងកិច្ចសហប្រតិបត្តិការអន្តរសភា

(VOVWORLD) - APPF ២៦ បានអនុម័តលើឯកសារចំនួន១៧ ដោយការមូលមតិជាឯកឆន្ទរបស់គណប្រតិភូ សភាជាសមាជិកនានា ក្នុងនោះលេចធ្លោគឺសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយស្ដីពីទស្សនៈ វិស័យថ្មីសំរាប់ទំនាក់ទំនងដៃគូសភាអាស៊ីប៉ាស៊ីហ្វិក។
APPF ២៦៖ បង្គោលថ្មីក្នុងកិច្ចសហប្រតិបត្តិការអន្តរសភា - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ APPF ២៦ (រូបថត៖ VOV)


កិច្ចប្រជុំជាប្រចាំឆ្នាំ APPF ២៦ ដែលរៀបចំឡើងជាលើកទី២ដោយរដ្ឋសភាវៀតណាម នោះ ទទួលបានជោគជ័យគួរឲ្យចាប់អារម្មណ៍។ រាល់សេចក្ដីសំរេចចិត្តនិងសេចក្ដីថ្លែងការណ៍ ដែល បានអនុម័តក៏ដូចជាខ្លឹមសារក្នុងសម័យពិភាក្សានានា បានសរឲ្យឃើញនូវតួនាទីរបស់ បណ្ដាសភាក្នុងដំណើរការអនុវត្តន៍ការសន្យាអន្តរជាតិ សំដៅធានាសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍន៍ចីរភាពដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។

APPF ២៦ បានអនុម័តលើឯកសារចំនួន១៧ ដោយការមូលមតិជាឯកឆន្ទរបស់គណប្រតិភូ សភាជាសមាជិកនានា ក្នុងនោះលេចធ្លោគឺសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយស្ដីពីទស្សនៈ វិស័យថ្មីសំរាប់ទំនាក់ទំនងដៃគូសភាអាស៊ីប៉ាស៊ីហ្វិក។

សេចក្ដីថ្លែងការណ៍ទីក្រុងហាណូយ-ទស្សនៈវិស័យថ្មីសំរាប់កិច្ចសហប្រតិបតិ្តការ អន្តរសភាក្នុងតំបន់

  ការដែលវៀតណាមទទួលរៀបចំ APPF ២៦ នាចំឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី២៥ឆ្នាំទិវាបង្កើតវេទិកា ព្រមទាំងចេញសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយនោះ មាន អត្ថន័យដ៏សែនសំខាន់ ដោយបង្កើតគ្រឹះស្ថានសំរាប់កិច្ចសហប្រតិបតិ្តការថ្មី កំណត់ទស្សនៈ វិស័យថ្មីសំរាប់ការអភិវឌ្ឍរបស់វេទិកានាពេលអនាគត។

សេចក្ដីថ្លែងការណ៍ទីក្រុងហាណូយលើកត្រដែតទិសដៅនៃទំនាក់ទំនងដៃគូសភាក្នុង តំបន់ ដោយការអះអាងថា សន្តិភាព ស្ថិរភាពនិងសន្តិសុខជាលក្ខខ័ណ្ឌចម្បង ជាគ្រឹះស្ថាន រឹងមាំសំរាប់ការអភិវឌ្ឍចីរភាព។ សេចក្ដីថ្លែងការណ៍នេះ បន្តពង្រីកស្មារតីនៃសេចក្ដី ថ្លែងការណ៍ APPF មុនៗ ហើយជួយឧបត្ថម្ភនិងពង្រីកលទ្ធផលដែលទទួលបានក្នុងវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដោយការគាំទ្រនិងបញ្ចូលក្នុងច្បាប់នូវ ការសន្យានានាដែល APEC បានដាក់ចេញ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃ រដ្ឋសភាវៀតណាមលោក Nguyen Van Giau បានវាយតំលៃថា៖

“ជោគជ័យធំនៃ APPF គឺការអនុម័តលើសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយ។ ឯកសារ នេះវាយតំលៃឡើងវិញនូវលទ្ធផលក្រោយរយៈពេល២៥ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍  ឬ និយាយតាមបែបផ្សេងគឺយើងជ្រើសរើសកិច្ចសហប្រតិបតិ្តការដើម្បីសន្តិភាពនិងវឌ្ឍនភាពនៃប្រទេសនីមួយៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមទិសដៅត្រឹមត្រូវនេះ សេចក្ដីថ្លែងការណ៍ ទីក្រុងហាណូយ បន្តអភិវឌ្ឍន៍នៅដំណាក់កាលថ្មីដ៏ទូលំទូលាយជាង ជាពិសេសចាប់ពីពេល នេះដល់ឆ្នាំ២០៣០។ សេចក្ដីថ្លែងការណ៍ផ្តោតសំខាន់ទៅលើប្រធានបទស្នូលៗ៖ សន្តិសុខ នយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់”។

APPF ២៦៖ បង្គោលថ្មីក្នុងកិច្ចសហប្រតិបត្តិការអន្តរសភា - ảnh 2 អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ចុះហត្ថលេខាលើសេចក្ដីជូនដំណឺងសារព័ត៌មានរួមនៃកិច្ចប្រជុំ (រូបថត៖ VOV)


ការបោះជំហានថ្មីអំពីសមភាពភេទ

ចំណុចគួរឲ្យកត់សម្គាល់នៃ APPF ២៦ ជាការដែលកិច្ចប្រជុំបានធ្វើវិសោធនកម្មនូវ បទបញ្ញត្តិ APPF ដើម្បីនាំសន្និសីទសមាជិកាសភា ក្លាយទៅជាយន្តការជាផ្លូវការមួយ ក្នុង កិច្ចប្រជុំជាប្រចាំរបស់ APPF។ នេះជាការខំប្រឹងប្រែងរួមរបស់ប្រទេសសមាជិកទាំងអស់ ដោយឈរលើការផ្ដើមគំនិតរបស់ជប៉ុន សំដៅជំរុញសមភាពភេទ ដើម្បីការអភិវឌ្ឍចីរភាព និងវិបុលភាពរួម។ ប្រធាគណៈប្រតិភូជប៉ុនលោក Takuji Yanagimoto ជាប្រធានកិត្តិយស APPF មានប្រសាសន៍ថា៖

“ខ្ញុំវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃការនាំសន្និសីទសមាជិកាសភាឲ្យក្លាយទៅជា សកម្មភាពជាផ្លូវការនៃ APPF។ ប្រការនេះជួយជំរុញខ្លាំងថែមទៀតនូវតួនាទីរបស់សមាជិកា សភា។ ខ្ញុំសម្បាយចិត្តណាស់ដោយសារការផ្លាស់ប្ដូរនេះក្នុងបទបញ្ញាត្តិ APPF។ នេះពិតជា របត់មួយក្នុងសកម្មភាពរបស់ APPF”។

ក្រៅពីបញ្ហាសមភាពភេទនោះ ប្រធានបទក្ដៅគគុកជាច្រើនទៀតក៏ត្រូវបានលើកយក មកពិភាក្សានៅ APPF ២៦ ដែរ ដូចជា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មអន្តរជាតិនិងបទ ល្មើសឆ្លងដែន បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍន៍កសិកម្ម ដោយចីរភាពជាដើម។ បណ្ដាសភាបានចង្អុលនូវសារសំខាន់នៃការដោះស្រាយយ៉ាងហ្មត់ ចត់បញ្ហាទាំងនេះដោយគោលនយោបាយ ច្បាប់ និងការបែងចែកជាក់លាក់ប្រភពកម្លាំង។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖

“រដ្ឋសភាវៀតណាមនឹងពិចារណាឲ្យសច្ចប័នលើកិច្ចព្រមព្រៀងនានាដែលត្រូវបានចុះហត្ថលេខា ហើយត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធច្បាប់ទាំងមូល ដើម្បីធានាថា វៀតណាមបាន បញ្ចូលក្នុងច្បាប់នូវការសន្យាអន្តរជាតិរបស់ខ្លួន”។

APPF ២៦ បានបញ្ចប់ជាមួយការគូសសញ្ញាសំខាន់ៗ ដោយការកំណត់ទស្សនៈវិស័យ ថ្មី ឋានៈថ្មីនៃយន្តការសហប្រតិបតិ្តការសភាតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយរយៈពេល១/៤ សតវត្សចាប់បដិសន្ធិនិងអភិវឌ្ឍន៍។ លទ្ធផលនេះក៏រួមចំណែកជួយតំបន់អាស៊ីប៉ាស៊ីហ្វិក អភិវឌ្ឍន៍ដោយស្ថិរភានិងវិបុលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ